ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានកិត្តិយស អនុសាខាកាកបាទក្រហម កម្ពុជាខណ្ឌប្ញស្សីកែវ នាំអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនចែនជូនពលរដ្ឋក្រីក្២០គ្រួសារ រស់នៅក្នុងសង្កាត់ច្រាំងចំរេះទី២

52

ភ្នំពេញ៖នៅវិហារអិស្លាមគីទ្បូម៉ែត្រលេខ៧ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឬស្សីកែវ ដឹកនាំដោយលោក ជា ពិសី
ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌប្ញស្សីកែវកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាខ្វះខាត៥គ្រួសារ ចាស់ជរា១០គ្រួសារ ជនពិការ៥គ្រួសារ សរុបចំនួន ២០គ្រួសារ រស់នៅក្នុងសង្កាត់ច្រាំងចំរេះទី២ ។

នាឱកាសនោះ លោកប្រធានកិត្តិយសអនុសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចប្រធានតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុតលើការងារមនុស្សធម៌ ក្នុងការជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។
លោកក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កេីនការប្រុងប្រយត្ន័បន្ថែមទៀតបេីគ្មានការចាំបាច់កុំចេញក្រៅផ្ទះ និងជាពិសេសសូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ៖ ៣ការពារ និង ៣ កុំ ដេីម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា ។

គួរបញ្ជាក់ថា៖អំណោយមនុស្សធម៌ដែលលោកជា ពិសីផ្តល់ជូនក្នុង១គ្រួសារៗរួមមាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកស៉ីអ៉ីវ១យួរ ត្រីខ១យួរ និងថវិកាចំនួន៣មុឺនរៀល ៕

អត្ថបទដែលជាប់ទាក់ទង