ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌបឹងកេងកង បន្តចុះចែកអំណោយ ដល់ពលរដ្ឋក្រីក្រ​ ចំនួន៤០គ្រួសារ នៅសង្កាត់ទំនប់ទឹក

103

ភ្នំពេញ៖ក្រុមគ្រួសារប្រជាជនក្រីក្រជួបការលំបាកផ្នែកជីវភាពប្រចាំថ្ងៃនាសម័យកូវីដ១៩ប្រមាណជា៤០គ្រួសារដែលរស់នៅសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញដោយទទួលបានការអាណិតអាសូរពីសំណាក់លោកធឹម សំអានថ្នាក់ដឹកនាំខណ្ឌបឹងកេងកងដោយបានយកនូវអំណោយទៅជួយឧបត្ថម្ភជូនដល់ដៃពួកគាត់នៅព្រឹកថ្ងៃទី២០ខែសីហាឆ្នាំ២០២១នេះ។
ចំពោះអំណោយដែលបានផ្ដល់ជូនដល់ពួកគាត់ទីទ័លក្រនាឱកាសនោះដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាមស្មើ១បាវ មី១កេស ម៉ាសចំនួន៦០ម៉ាស ប្រេងឆា១ដប ត្រី«ខ»កំប៉ុង៣កំប៉ុងផងដែរ។ហើយចំពោះអំណោយចែកជូនដល់ពួកគាត់នាពេលនេះពិតជាមានសារៈសំខាន់ណាស់ទុកដោះស្រាយជីវភាពប្រចាំថ្ងៃនាសម័យកូវីដ១៩។
ស្ថិតនាឱកាសនោះផងដែរប្រជាជនទីទ័លក្រនៅសង្កាត់ទំនប់ទឹកដែលទទួលបានអំណោយនៅពេលនេះដោយពួកគាត់សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកធឹម សំអាន ថ្នាក់ដឹកនាំខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញដែលជានិច្ចកាលលោកតែងតែយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋានពិសេសអ្នកជួបការលំបាកផ្នែកជីវភាពប្រចាំថ្ងៃតួយ៉ាងដូចថ្ងៃជាដើម។
មានមតិសំណេះសំណាលនាឱកាសនោះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានមានមតិលើកឡើងយ៉ាងក្បោះក្បាយថាចំពោះ សកម្មភាពផ្ដល់អំណោយនាពេលនេះគឺជាការអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ លោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន បានបន្តទៀតថាថ្វីត្បិតអំណោយទាំងអស់នេះមានបរិមាណមិនច្រើន តែនេះគឺជាទឹកចិត្តដោយក្ដីអាណិតអាសូររបស់អាជ្ញាធរ ហើយអំណោយដែលផ្ដល់ជូនបងប្អូននាថ្ងៃនេះនឹងបានជួយចែករំលែករាល់ការលំបាកបានមួយគ្រាផងដែរពិសេសនាសម័យពេលកូវីដ១៩នេះ។
ឆ្លៀតពេលនាឱកាសនោះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានមានមតិលើកឡើងយ៉ាងក្បោះក្បាយក្នុងន័យគិតគូពីសុខទុក្ខដល់បងប្អូនប្រជាជនដែលរស់នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងទាំងមូលដោយសូមអោយបងប្អូនបន្តអនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវវិធានការ«៣ការពារ និង ៣កុំ»ហើយជាពិសេសដោយត្រូវការពារនៃការឆ្លងរាលដាលមេរោគបម្លែងថ្មី«ដែលតា»ដែលកំពុងតែឆ្លងចូលក្នុងសហគមន៍ និង ក្នុងប្រទេសកម្ពុជាយើងបើនិយាយជារួមនិងនិយាយដោយឡែកនៅរាជធានីភ្នំពេញផងដែរ។
គួរំលឹកផងដែរថាមួយរយះនេះចំពោះសកម្មភាពរដ្ឋបាលខណ្ឌបឹងកេងកងចុះចែកអំណោយជូនដល់បងប្អូនប្រជាជនទីទ័លក្រនៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងមានចំនួនជិត១០០គ្រួសារហើយបូករួមទាំងចែកនៅថ្ងៃនេះផងដែរ៕  

 

អត្ថបទដែលជាប់ទាក់ទង