អធិការខណ្ឌប្ញស្សីកែវ នាំយកថវិកា សមាគមអតីតយុទ្ឋជន និងអំណោយ លោកឧត្តមសេនីយ៍ឯក ស ថេត ចុះសួរសុខទុក្ខ ក្រុមគ្រួសារអតីតយុទ្ធជន
ភ្នំពេញ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកនាយឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលជាប្រធានសមាគមអតីតយុទ្ឋជនរាជធានីភ្នំពេញ បានចុះសួរសុខទុក្ខ និងនាំយកថវិកា សមាគមអតីតយុទ្ធជន ជូនដល់ក្រុមគ្រួសារ អតីតយុទ្ធជន ចំនួន ០២គ្រួសារ ក្នុងសង្កាត់ប្ញស្សីកែវ ខណ្ឌឫស្សីកែវ ។
លោក ហ៊ាង ថារ៉េត បានបញ្ជាក់ថា ជារើយៗលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ ដែលជាប្រធានអតីតយុទ្ឋជនរាជធានីភ្នំពេញ បានក្រើនរំលឹកដល់អធិការដ្ឋានទាំង១៤ខណ្ឌ ត្រូវយកចិត្តទុកដាក់ស្រាវជ្រាវរកអតីតយុទ្ឋជនដែលមានជីវភាពខ្វះខាតប្រចាំថ្ងៃ ដើម្បីជួយឧបត្ថម្ភដល់គ្រួសារគាត់ ។
លោកអធិការ បានបន្តទៀតថា អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល បើទោះបីជាក្នុងដំណាក់កាល ដែលពិភពលោកកំពុងតែរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ រដ្ឋាភិបាលមានការយកចិត្តទុក្ខដាក់ តាមរយៈសមាគមអតីតយុទ្ឋជន អនុសាខាសមាគម គ្រប់លំដាប់ថ្នាក់ គិតគូរដល់គ្រួសារអតីតយុទ្ឋជន ដោយមិនទុកអោយគ្រួសាររងាឯកោរនោះទេ ។
លោកអធិការ បានអោយដឹងថា គ្រួសារទាំង២នេះ រួមមាន ៖
១-គ្រួសារ លោកស្រី ខៀវ សាម៉ាត់ (គ្រួសារពលី) ជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០។
២-គ្រួសារ លោក ជិន រិទ្ធី (និវត្តជន) ជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។
ដោយប្រគល់ជូនទឹកប្រាក់ចំនួន ៤,០០០,០០០ (បួនលាន) រៀល ជាថវិការបស់សមាគមអតីតយុទ្ធជនកម្ពុជាទាំងមូលជូនដល់គ្រួសារអតីតយុទ្ធជន ក្នុងមួយគ្រួសារ។
ដោយឡែក លោកអធិការ ក៏បាននាំមកជូនដល់គ្រួសារសពនូវអំណោយមួយចំនួនផងដែរ រួមមាន ៖
-អង្ករចំនួន ២៥គីឡូក្រាម
-ទឹកសុទ្ធចំនួន ០២កេសធំ
-ភេសជ្ជៈចំនួន ០២កេស
-ទឹកត្រីចំនួន ០២យួរ
-ទឹកស៊ីអ៉ីវចំនួន ០២យួរ
-ម៉ាស់ចំនួន ០៤ប្រអប់ ៕