ប្រជាពលរដ្ឋទីទាល់ក្រីក្រ៦៥គ្រួសារនៅ សង្កាត់កន្ទោក បានទទួលអំណោយសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន
ភ្នំពេញ៖ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល និងមន្ដ្រីក្រោមឱវាទ បាននាំយកអំ ណោយរបស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន មកចែកជូន បងប្អូនប្រជាពលរដ្ឋទីទាល់ក្រីក្រ ចំនួន៦៥គ្រួសារ នៅភូមិ គល់និង ភូមិ កន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល ដោយ មានការណែនាំពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃសៅរ៍ ១៣កេីត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១នេះ ដើម្បី បងប្អូនប្រជាពល រដ្ឋ យកទៅដោះស្រាយក្នុងអំឡុងជំងឺកូវិដ-១៩ ។
ក្នុងឱកាសនោះ លោក ឃឹម ស៊ុនសូដា និងជា ប្រធានកិក្តិយសអនុសាខាកាកបាទក្រហម កម្ពុជា ខណ្ឌកំបូល ក៏បានពាំនាំនូវការផ្តាំផ្ញើរ សាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា និងតាមរយៈលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការ សាខាកាក បាទក្រហមកម្ពុជារាជធានីភ្នំពេញ ដែល ជានិច្ចកាល សម្ដេច និងថ្នាក់ដឹកនាំ តែងតែគិតគូរ យកចិត្តទុកដាក់ខ្ពស់បំផុត លើការងារមនុស្សធម៌ ការលើក កម្ពសកម្រិតជីវៈ ភាពរស់នៅរបស់បងប្អូន ប្រជាជន នៅមូលដ្ឋាន និងនៅទូទាំងប្រទេសតាម រយៈកិច្ចការងារ អភិវឌ្ឍន៍គ្រប់ វិស័យឥតឈប់ ឈរ និងរីក ចម្រើនជាលំដាប់ ជា ពិសេស ការអនុវត្តវិធាន ការអនាម័យ តាមការណែនាំរបស់ ក្រសួងសុខាភិបាល និងវិធាន ៣កុំ ៣ការពារ ដើម្បីចូលរួមការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ។
លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានបញ្ជាក់ថា៖ ដោយមាការណែនាំ ពីលោក ឃួង ស្រេង អភិបារាជធានីភ្នំពេញ ឲ្យយកអំណោយរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត លោក និងមន្ដ្រី ក្រោយឱវាទ ក៏បានដឹកនាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។
ឆ្លៀតក្នុងឱកាសនោះដែរលោកអភិបាលក៏បានណែនាំដល់បងប្អូនអោយអនុវត្តន៍ វិធាន ការអនាម័យតាមការណែនាំ របស់ក្រសួសុខាភិបាល និងវិធាន៣កុំ ៣ការពារ បេីមិនចាំបាច់កុំចេញ ក្រៅផ្ទះ ដេីម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាល ដាលជំងឺកូវីដ-១៩ ។ អំណោយដែល បានចែកជូន៦៥គ្រួសារ ក្នុងមួយគ្រួសារទទួលបាន, អង្ករ ២៥ គីឡូក្រាម ,ទឹកត្រី១យួរ, ត្រីខ ១យួរ , មី១កេសតូច ៕ សំរិត