កម្លាំងអាវុធហត្ថ ឆ្មក់បង្រ្កាបខុនដូមួយកន្លែង ឃាត់ខ្លួនមនុស្សប្រុសស្រី ជាង១០០នាក់
ភ្នំពេញ ÷ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចុះឆ្មក់បង្រ្កាបខុនដូមួយកន្លែង បានឃាត់ខ្លួនមនុស្សចំនួន១០៤នាក់ (ស្រី២១នាក់)។
ហេតុការណ៍ចុះបង្ក្រាបនេះដែរ បានធ្វើឡើងកាលពីវេលាម៉ោង ១១ និង២០នាទី ថ្ងៃត្រង់ទី២១ ខែសីហា ឆ្នាំ២០២១ ចំណុចផ្ទះលេខ៩៧ ស្ថិតនៅតាមបណ្តោយផ្លូវ៥០៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
នៅក្នុងប្រតិិបត្តិការឆ្មក់បង្រ្កាបខុនដូមួយកន្លែង ចំណុចផ្ទះលេខ៩៧ ផ្លូវលេខ៥០៨នេះដែរ នៅសមត្ថកិច្ចនៅពុំទាន់បញ្ជាក់ថា ជាករណីបង្រ្កាបអ្វីនៅឡើយនោះទេ តែដោយដាក់ការសង្ស័យ។
បន្ទាប់ពីការចុះបង្រ្កាប និងឃាត់ខ្លួនបានមនុស្សប្រុសស្រីទាំងនោះ រួចឲ្យឡើង លើរថយន្តក្រុងបញ្ជូនទៅខាងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និងចាត់ការបន្តទៅតាមនីតិវិធី៕