អភិបាលខណ្ឌពោធិសែនជ័យ ថ្លែងអំណរគុណ ចំពោះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ឧបត្ថម្ភ ផ្លែមៀន១០០០គីឡូជូនដល់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញ៖រដ្ឋបាលខណ្ឌពោធិសែនជ័យដឹកនាំដោយសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ដែលបានឧបត្ថម្ភ ផ្លែមៀន១០០០គីឡូក្រាមស្មើរ១តោន ជូនដល់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សម្រាប់ចែកជូនដល់មន្ត្រីរាជការ កងកំលាំង ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ក្នុងកំឡុងពេលប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩។
គួរបញ្ជាក់ថា៖ផ្លែមៀនដែលអភិបាលរាជធានីភ្នំពេញឧបត្ថម្ភជូនរដ្ឋបាលខណ្ឌពោធិសែនជ័យនាពេលនេះជាផ្លែមៀនចំនួន៣០តោនដែលលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកស្រីជា ស៊ីណា ឃួងស្រេង បានកម្មង់ទិញតាមការប្រកាសរបស់សម្ដេចតេជោហ៊ុន សែន ដើម្បីចែករំលែកការលំបាករបស់ប្រជាកសិករ ដែលគ្មានទីផ្សារ ដោយសារការរាតត្បាតជម្ងឺកូវីដ-១៩នោះ នៅព្រឹកថ្ងៃទី២១ សីហានេះ ផ្លែមៀនទាំងនេះ បានមកដល់សាលារាជធានីភ្នំពេញហើយ ហើយខណៈនេះ ក្រុមកាេងាររបស់រដ្ឋបាលរាជធានីភ្នំពេញ បានកំពុងធ្វើការបែងចែកបន្តទៅអោយអាជ្ញាធរខណ្ឌ មន្ទីរ កងកម្លាំងប្រដាប់អាវុធ មណ្ឌលកែប្រែ និងប្រគេនព្រះសង្ឃនៅតាមវត្តទូទាំងរាជធានីភ្នំពេញផងដែរ។
លោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យថ្លែងក្នុងនាមរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សូមគោរពជូនពរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រីព្រមទាំងបុត្រាបុត្រី សូមសមប្រកបនូវពុទ្ធពរទាំង ៤ប្រការ ៕