ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រឿងអាស្រូវគាបស៊ីពលរដ្ឋក្រីក្រ​ ដកលោក សន​ និល​ ពីអធិការ​ ដាក់លោក​ ផាន់​ ឡុង​ អធិការ​រង​ ឡើងអធិការស្ដីទី​ស្រុករតនមណ្ឌល​

68


បាត់ដំបង​ ៖​ លោកផែង វណ្ណៈ ជាមន្រ្តីយោធា និងអ្នកលេងហ្វេសប៊ុក នៅថ្ងៃទី២៨ខែសីហាឆ្នាំ២០១៨នេះ បានបញ្ជាក់ថា បន្ទាប់ពី​បែកធ្លាយ​នូវ​រឿងអាស្រូវ ​របស់​លោក​អធិការ​ស្រុក​រតនមណ្ឌល និង​មន្ត្រីក្រោមឱវាទ ​ជំរិត​ទារលុយ​ពី​បុរស​ម្នាក់​ចំនួន​១.២០០​ដុល្លារ ដើម្បី​បិទ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ត្រូវបានលោកឧត្ដមសេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នងការ​នគរបាលខេត្តបាត់ដំបង​ ដកលោកវរសេនីយ៍ឯក​ សន​ និល​ ពីអធិការ ​ដាក់លោក​ ផាន់​ ឡុង​ អធិការ​រង ទទួលបន្ទុក​សណ្ដាប់ធ្នាប់​ ស្រុករតនមណ្ឌល​ ឡើងអធិការស្ដីទី ។

លោកផែង វណ្ណៈ បានបញ្ជាក់ថា ​”នៅព្រឹកថ្ងៃទី​ ២៨​ ខែ​ សីហា​ ឆ្នាំ​ ២០១៨​ ខ្ញុំបាទ​ រួមទាំងបងប្អូនក្រុមការងារមនុស្សធម៌ ប្រចាំខេត្តបាត់ដំបង​ បានចុះទៅជួបសួរសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះ ដោយលោកអធិការ​ស្រុករតនមណ្ឌល​ចាប់ជំរិតនៅ​ ភូមិត្រែង​ ឃុំ​ ផ្លូវ​មាស​ ស្រុករតនមណ្ឌល​ ខេត្តបាត់ដំបង​ និងបាននាំយកថវិកាចំនួន​ ៥០០០០០​ រៀល​ទៅជូនគ្រួសារគាត់ដែលមានជីវភាពក្រីក្រ​ ។​ បន្ទាប់ពី​ចេញពីជួបប្រជាពលរដ្ឋ ​ខ្ញុំបានឆ្លៀតមកជួប​លោកឧត្ដមសេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នងការ​នគរបាលខេត្តបាត់ដំបង​ លោកឧត្ដមសេនីយ៍​ទោ​ស្នងការ​ បានឲ្យដឹង​ថា​ លោកមិនយោគយល់ ចំពោះកំហុសឆ្គង របស់លោកវរសេនីយ៍ឯក​ សន​ និល​ អធិការ​នគរបាលស្រុករតនៈមណ្ឌល​ ដែលធ្វើបាបរាស្ត្រនោះទេ​ “។​

បន្ទាប់ពី​ផ្ទុះរឿងអាស្រូវនេះ​ លោក​ឧត្ដមសេនីយ៍​ទោ​ ស្នងការ​ បានបញ្ជាឲ្យ​លោក​ សន​ និល​ យកលុយមកប្រគល់ជូន ជនរងគ្រោះវិញជាបន្ទាន់​ ។​ នៅរសៀលថ្ងៃទី​ ២៧​ ខែ​ សីហា​ ឆ្នាំ​ ២០១៨​ លោក​ សន​ និល​ បានយកថវិកាចំនួន​ ១២០០​ ដុល្លារ​ ដែលលោកជំរិតយកពីប្រជាពលរដ្ឋ ស្លូតត្រង់ គ្មានកំហុសមកប្រគល់ជូន ប្រជាពលរដ្ឋវិញ​ ។​

បន្ទាប់ពី​លោក​សន​ និល​ បានប្រគល់លុយជូនជនរងគ្រោះវិញ​ លោកឧត្ដមសេនីយ៍​ទោ​ អ៊ុច​ សុខុន​ ស្នងការ​នគរបាលខេត្តបាត់ដំបង​ បានដកលោក​ សន​ និល​ មកនៅការិយាល័យបុគ្គលិក​ ហើយបានតែងតាំងលោក​ ផាន់​ ឡុង​ អធិការ​រងទទួលបន្ទកសណ្ដាប់ធ្នាប់​ ឡើងជាអធិការស្ដីទី​ បណ្ដោះអាសន្ន​រង់ចាំការសម្រេចពីថ្នាក់ដឹកនាំអគ្គស្នងការ​ និង​ ក្រសួងមហាផ្ទៃ​ ។​

ពេលនេះលោកវរសេនីយ៍ឯក​ សន​ និល​ បានស្ថិតនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ដើម្បីរង់ចាំក្រុមការងារ ស្រាវជ្រាវ សាកសួរកសាងសំណុំរឿង សុំយោបល់ទៅថ្នាក់ដឹកនាំខាងលើ​ ។

លោកផែង វណ្ណៈ បានលើកឡើងថា ករណីនេះ មានម្ចាស់អាខោន​ Facebook scoopy scoopy នៅបាត់ដំបង​ ដែលចេញមុខកាង​ លោក​ សន​ និល​ អធិការ​នគរបាលស្រុករតនមណ្ឌល​ ខេត្តបាត់ដំបង​ ។​ ម្ចាស់អាខោន​នេះ បាន​ខំមិនគំរាមថា​ អ្នកសូក​ និង​ អ្នកស៊ីសំណូក​ មានទោសដូចគ្នា​ ដែលក្នុងន័យនេះ​ គេចង់ព្រមានជនរងគ្រោះ កុំឲ្យប្ដឹងលោកអធិការ​ ។​ តែបុរសម្នាក់​នេះ ភ្លេចគិតថា​ ទង្វើរបស់​ លោក​ សន​ និល​ អធិការ​នគរបាលស្រុករតនមណ្ឌល​ គឺជាករណី​ចាប់រាស្ត្រស្លូតត្រង់ជំរិតយកលុយ​ដែលជាបទឧក្រិដ្ឋធ្ងន់ធ្ងរបំផុត មិនអាចយោគយល់បានទេ ។​ បើគ្មានការផ្សព្វផ្សាយទង្វើថោកទាបរបស់​ សន​ និល​ តាមសារព័ត៌មាន​ ឬ​ តាម​ Facebook ទេ​ មិនដឹងថា រាស្ត្រវេទនា​យ៉ាងណាទេ​ ។​ ឥឡូវលោក​ Scoopy Scoopy ឆ្លើយមកថា​ ហេតុអ្វីបានលោក​ សន​ និល​ ក្អួតលុយដែលជំរិតរាស្ត្រមកឲ្យរាស្ត្រវិញ​ ?​ លុយនោះជាលុយអ្វី​ ?​ ទង្វើរបស់លោក មិនខុសពីរួមដៃគ្នា ជាមួយជនល្មើស ស្លៀកឯកសណ្ឋានកងកម្លាំង ជំរិតធ្វើបាបរាស្ត្រនោះទេ​” ។

បន្ទាប់​ពី​មានការ​បែកធ្លាយ​រឿងអាស្រូវ​របស់​លោក​អធិការ​ស្រុក​រតន​មណ្ឌល និង​មន្ត្រី​ក្រោមឱវា​​ទ​ជំរិត​ទា​រ​លុយពី​បុរស​ម្នាក់​​ចំនួន​១២០០​ដុល្លារ ដើម្បី​បិទ​​សំណុំរឿង​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន នា​រសៀល​ថ្ងៃ​ទី​២៧​ សីហា នេះ ​​លោក​សន និល អធិការ​នគរបាល​ស្រុក​រតនមណ្ឌល បាន​សម្រេច​​ប្រមូល​លុយ​​ទាំងអស់​ យកទៅ​ប្រគល់​ជូន​ឪពុក​ជន​រង​គ្រោះ​វិញ​​គ្រប់​​ចំនួន​​ហើយ ​។

រាស្ត្រ​រងគ្រោះ​នៅ​ស្រុក​រតនមណ្ឌល​ចោទ​លោក សន និល អធិការ ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង ថា​បាន​ជំរិត​យក​លុយ​គាត់ ១.២០០ ដុល្លារ ជា​ថ្នូរ​នឹង​ការដោះលែង​កូន​គាត់ ដែល​គ្មាន​កំហុស​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ ។ ប៉ុន្តែ​លោក សន និល បាន​បដិសេធថា គាត់​មិន​បាន​យក ១.២០០ ដុល្លារ​ទេ គាត់ ( សន និល ) ទទួលបាន​តែ ៣ លាន​រៀល ទេ ។ ហេ ហេ ហេ កុំ​ថា​ឡើយ​លោក​សារភាព​ថា​ទទួលបាន ៣ លាន​រៀល ទោះបី​ទទួលបាន ១០០ រៀល ក៏​មាន​ទោស​ដែរ គឺ​បទ​ប្រើប្រាស់​តួនាទី​ចាប់​រាស្ត្រ​ជំរឹត​យកលុយ ។​

​បន្ទាប់ពី​មាន​ការ​បែកធ្លាយ​នូវ​រឿងអាស្រូវ​របស់​លោក​អធិការ​ស្រុក​រតនមណ្ឌល និង​មន្ត្រីក្រោមឱវាទ​ជំរិត​ទារលុយ​ពី​បុរស​ម្នាក់​ចំនួន​១.២០០​ដុល្លារ ដើម្បី​បិទ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន នា​រសៀល​ថ្ងៃ​ទី​២៧ សីហា ។​

ឪពុក​ជនរងគ្រោះ គឺ​លោក​លី រុន អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​អូរ​ត្រែង ឃុំ​ផ្លូវ​មាស ស្រុក​រតនមណ្ឌល បាន​និយាយថា លោក​សូម​អរគុណ ដែល​លោក​អធិការ​បាន​ប្រគល់​លុយ​ឱ្យ​លោក​វិញ ខណៈ​ដែល​លោក​កំពុង​ប្រឈម​នឹង​លុយ​បំណុល​នេះ ។ លោក​បាន​ទទួល​លុយ​គ្រប់​ចំនួន​ហើយ គឺ​ចំនួន​៤,៨០​លាន​រៀល ស្មើនឹង​១២០០​ដុល្លារ ហើយ​លោក​ក៏​ព្រមព្រៀង​បញ្ចប់​រឿងនេះ មិន​ប្ដឹងប្ដល់​អ្វី​ទៀត​ដែរ ៕

អត្ថបទដែលជាប់ទាក់ទង