ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលឃាត់ខ្លួនអ្នកគ្រូ​បង្រៀនម្នាក់​ បង្ហោះសារឌឺដង​ប្រមាថ​មន្ត្រី​រាជការ​សាធារណៈ​ កំពុង​អនុវត្ត​ន៍​ការងារ​ ការ​ពារ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​ កូវីដ​-១៩​ នៅលេី​បណ្ដាញ​សង្គម​ ហ្វេសប៊ុក​

79

 

ក្រុងបានលុង​ ៖ កម្លាំង​អធិការ​នៃអធិការដ្ឋាននគរបាលក្រុងបានលុង​ បានធ្វើ​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន​ ០១​ នាក់​ ពាក់​ព័ន្ធ​នឹង​ករណី​ បង្ហោះឌឺដង​ប្រមាថ​មន្ត្រី​រាជការ​សាធារណៈ​ ដែល​កំពុង​អនុវត្ត​ន៍​ការងារ​ ការ​ពារ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​ កូវីដ​-១៩​ នៅលេី​បណ្ដាញ​សង្គម​ ហ្វេសប៊ុក​ ។

ជនសង្ស័យ​ខាង​លើ​មាន​ ឈ្មោះ​ សំ​ ពិសី​ (ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ​ @Sam Pisey)​ ភេទ​ស្រី​ អាយុ​ ៣២​ ឆ្នាំ​ មុខរបរ​ គ្រូ​បង្រៀន​ មាន​ទីលំនៅ​បច្ចុប្បន្ន​ ភូមិ​ថ្មី​ សង្កាត់​ ឡាបាសៀក​ ក្រុង​ខេត្តរតនគិរី​ ។

ក្រោយ​ពី​បានសួរនាំ​ នៅអធិការ​ដ្ឋាន​នគរបាល​ក្រុង​ រួច​មក​ជនសង្ស័យ​ខាង​លើ​ បាន​​ទទួល​ស្គាល់​នូវ​កំហុស​របស់​ខ្លួន​ ធ្វើ​កិច្ចសន្យា​ និង​សន្យា​បង្ហោះ​សុំទោស​ជាសាធារណៈ​នៅ​លើ​បណ្ដាញ​សង្គម​​ ​រួច​អនុញ្ញាតឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

អ្នកគ្រូ សំ ​ពិសី បានធ្វើកិច្ចសន្យាបញ្ឈប់ទាំងស្រុង រាល់ការផុសតាមបណ្ដាញសង្គម ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់សមត្ថកិច្ចសាធារណៈ និងអ្នកដទៃ។ ពេលត្រឡប់ទៅផ្ទះវិញ នាងខ្ញុំនឹងផុសសុំទោសជាសាធារណៈ ដល់សមត្ថកិច្ចដែលបម្រើការងារ និងរៀបចំសណ្ដាប់ធ្នាប់ កន្លែងចាក់វ៉ាក់សាំង ដែលនាងខ្ញុំបានផុស តាមបណ្ដាញសង្គម ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងទឹកចិត្តរបស់ពួកគាត់កន្លងមក ។ បើសិនជាពុំដូចការរៀបរាប់ខាងលើនេះ ខ្ញុំសូមទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន ៕

អត្ថបទដែលជាប់ទាក់ទង