ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋដែល មានជីវភាខ្វះខាត ចំនួន២០គ្រួសារ នៅសង្កាត់គីឡូម៉ែត្រ លេខ៦ បានទទួលអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា

111

 

ភ្នំពេញ៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឬស្សីកែវ ដឹកនាំដោយលោកជា ពិសី អភិបាលខណ្ឌនិងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌប្ញស្សីកែវ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះបានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាខ្វះខាតចំនួន២០គ្រួសារ ក្នុងនោះ៥គ្រួសារ ចាស់ជរា១០គ្រួសារ ជនពិការ៥គ្រួសារ សរុប រស់នៅក្នុងសង្កាត់គីទ្បូម៉ែត្រលេខ៦ ពិធីធ្វើឡើងនៅវត្តទួលសន្តិវ័ន្ត។

នាឱកាសនោះ លោកប្រធានកិត្តិយសអនុសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាពិសេសពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ប្រកបដោយសេចក្តីនឹករលឹក ។ លោកក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កេីនការប្រុងប្រយត្ន័បន្ថែមទៀតបេីគ្មានការចាំបាច់កុំចេញក្រៅផ្ទះ និងជាពិសេសសូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ៖ ៣ការពារ និង ៣ កុំ ដេីម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា ។

គួរបញ្ជាក់ថាអំណោយមនុស្សធម៌ដែលលោកអភិបាលខណ្ឌផ្តល់ជូនក្នុង១គ្រួសារៗរួមមាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកស៉ីអ៉ីវ១យួរ ត្រីខ១យួរ និងថវិកាចំនួន៣មុឺនរៀល ៕

អត្ថបទដែលជាប់ទាក់ទង