ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទទួលស្បៀង អង្ករ១០តោន និងមី៦០០កេស ពីសប្បុ រសជនសម្រាប់ទុកជួយដល់ពលករ ធ្វើចត្តាឡី ស័ក នៅភ្នំពេញ និងខេត្តស្វាយរៀង

52

 

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលជំនួយសង្គ្រោះបន្ទាន់ជាស្បៀងពី លោក ឡាំ វ៉ាន់ហៃ អគ្គនាយកធនាគារ BIDC ជា ស្បៀងមានអង្ករ១០តោន,មី៦០០កេសតូច
ដើម្បីជួយទៅដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ និងខេត្តស្វាយរៀង នាព្រឹកថ្ងៃពុធ ១៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២ ៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ។
លោកជំទាវកិត្ដិសង្គហបណ្ឌិតម៉ែន សំអន ក៏បាន ថ្លែងអំណរគុណចំពោះ សប្បុរសជនទាំងអស់ ដែលបានផ្តល់នូវជំនួយសង្គ្រោះបន្ទាន់ជាស្បៀង មានអង្ករចំនួន១០តោន និងមីចំនួន៦០០កេសតូច តាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃ មេរោគកូវីដ-១៩ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។ តាមរយៈ កាយ វិការដ៏ល្អប្រពៃប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះរបស់វិស័យឯកជននាពេលនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា បាននឹងកំពុងជូបប្រទះនូវការរាតត្បាតពីមេរោគកូវីដ-១៩ ។ ជាពិសេស សម្រាប់ត្រៀមបម្រុងទុក្ខផ្គត់ផ្គង់ដល់បងប្អូនពលករខ្មែរធ្វើការចំណាកស្រុក ដែលបានត្រលប់មកពីប្រទេសជិតខាង ក្នុងការធ្វើចត្តាឡីស័កនៅតាមផ្ទះនៅមូល ដ្ឋានរាជធានីភ្នំពេញ និងខេត្តស្វាយរៀង ។
ជំនួយសង្គ្រោះបន្ទាន់ជាស្បៀងនាពេលនេះរួមមាន៖ អង្ករ១០តោន ,មី៦០០កេសតូច ៕ .សំរិត

អត្ថបទដែលជាប់ទាក់ទង