ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ចំនួនជាង៣០០០កញ្ចប់ របស់លោកហ៊ុន ម៉ានីនិងលោកស្រីបានប្រគល់ជូនប្រជាការពារខណ្ឌនិងសង្កាត់ទាំង១០៥ក្នុងរាជធានីភ្នំពេញ

161

 

ភ្នំពេញ៖ អំណោយជាគ្រឿងឧបភោគ បរិភោគ ជាមួយថវិកាមួយចំនួនផងនោះ ត្រូវបានលោកហ៊ុនម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភានិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកស្រីយឹម ឆៃលីន ប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញដើម្បីផ្ដល់ជូនបន្តទៅឲ្យបងប្អូនជាប្រជាការពារខណ្ឌនិងសង្កាត់ទាំង១០៥ ទូទាំងរាជធានីភ្នំពេញដើម្បីសម្រួលដោះស្រាយការលំបាក ខណៈដែលរាជធានីភ្នំពេញបាននិងកំពុងប្រឈមមុខនឹងការរីករាលដាលជំងឺកូវីដ-១៩ ។
ពិធីប្រគល់និងទទួលអំណោយខាងលើនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៣ខែសីហាឆ្នាំ២០២១នេះ ក្រោមវត្តមាន លោកហ៊ុនម៉ានី និងលោកស្រីយឹម ឆៃលីន, លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងអភិបាលខណ្ឌទាំង១៤នៅសាលារាជធានីភ្នំពេញ។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះបានមានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកហ៊ុន ម៉ានីនិងលោកស្រីដែលបានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគនិងថវិកាខាងលើនេះ ជូនដល់បងប្អូនប្រជាការពារខណ្ឌនិងសង្កាត់ទាំង១០៥ ដែលមានចំនួនរហូតដល់៣០៥២កញ្ចប់ ដែលក្នុង១កញ្ចប់មានថវិកាចំនួន២ម៉ឺនរៀល មី១កេសតូច ទឹកដោះគោខាប់៤កំប៉ុង ថ្នាំនឹងច្រាសដុសធ្មេញ១ឈុតនិងសាប៊ូលុច១ដុំ (សម្រាប់ប្រជាការពារម្នាក់ៗ) ។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងទៀតថា៖ ពាក់ព័ន្ធនឹងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នេះ តាមការចង្អុលណែនាំពីសម្ដេចតេជោហ៊ុនសែន រដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ សង្កាត់
ទាំងអស់ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩នេះ ។
លោកបានបញ្ជាក់ថា ៖ភ្នំពេញបានផ្ទុះការរីករាលដាលកូវីដ-១៩ធំ ចូលក្នុងព្រឹត្តិការណ៌សហគមន៍២០កុម្ភៈ ហើយបានស្រាកស្រាន្តទៅវិញនៅក្នុងចុងខែមិថុនានេះ ។ ក្នុងព្រឹត្តិការណ៍នេះ សម្ដេចតេជោ ក្រៅពីខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ហើយនោះ សម្តេចតេជោ នូវបានស្វះស្វែង រកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋថែមទៀត ដែល
ធ្វើឱ្យជំងឺកូវីដ-១៩មានការថយចុះយ៉ាងខ្លាំង ។
លោកបញ្ជាក់ថា ៖ថ្ងៃទី២២ សីហា ម្សិលមិញនេះ ជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ បានកើតមាន
ឡើងតែ៦៨នាក់ ប៉ុណ្ណោះ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកបានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ ត្រូវបន្តយកចិត្តទុកដាក់ ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩អោយកាន់តែល្អប្រសើរឡើងថែមទៀត។
លោកហ៊ុន ម៉ានី ក្នុងឱកាសនោះ បានមានប្រសាសន៍ ថ្លែងការកោតសរសើរយ៉ាងខ្លាំងចំពោះអាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ សង្កាត់ ភូមិ កងកម្លាំង ប្រដាប់អាវុធទាំងាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត លះបង់សេចក្តីសុខរបស់ខ្លួន ចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩នេះ ដោយមិនគិតពីថ្ងៃអាទិត្យ ឬថ្ងៃឈប់សម្រាកឡើយ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកហ៊ុនម៉ានី ក៏នៅតែជំរុញឲ្យអាជ្ញាធរកងកម្លាំងប្រដាប់អាវុធទាំងអស់ បន្តយកចិត្តទុកដាក់បន្ថែមទៀត ដោយហេតុថា កូវីដ-១៩ វាមិនបញ្ចប់ត្រឹមនេះទេ វានឹងបន្តរស់នៅជាមួយយើងទៅមុខទៀតដែលយើងត្រូវតែរួមគ្នាដើម្បីទប់ស្កាត់ឲ្យបាន។
លោកបញ្ជាក់ផងដែរថា ៖ការផ្ដល់អំណោយជូនរដ្ឋបាលរាជធានីភ្នំពេញនៅពេលនេះ គឺជាអំណោយរបស់លោកនិងលោកស្រី ព្រមទាំង សប្បុរសជន ហើយនេះ មិនមែនជាលើកទី១ទេ ហើយក៏មិនមែនជាលើកចុងក្រោយដែរ៕

អត្ថបទដែលជាប់ទាក់ទង