អតីតរដ្ឋមន្រ្តីឥណ្ឌូណេសុី ជាប់គុក១២ឆ្នាំ ពីបទសុីសំណូកក្នុងគម្រោងការពារកូវីដ១៩
ឥណ្ឌូណេសុី ៖ទីភ្នាក់ងារព័ត៌មានបរទេស បានផ្សាយនៅមុននេះបន្តិច ពីក្រុងហ្សាការតាមកថា តុលាការប្រឆាំងអំពើពុករលួយ នៃប្រទេសឥណ្ឌូណេសុី កាលពីថ្ងៃចន្ទ បានសម្រេចផ្តន្ទាទោស លោកJuliari Batubara អតីតរដ្ឋមន្រ្តីកិច្ចការសង្គមកិច្ច អោយជាប់ពន្ធនាគារ រយះពេល១២ឆ្នាំនិង មិនអនុញ្ញាតិអោយធ្វើនយោបាយ រយះពេល៤ឆ្នាំទៀត បន្ទាប់ពីរួចទោស ក្នុងបទប្រព្រឹត្តអំពើពុករលួយ កឹបកេងថវិកាជាតិ ក្នុងការទិញសំភារៈផ្គត់ផ្គង់ ដល់គម្រោងការពារជំងឹកូវីដ១៩។
គណៈកម្មការបង្ការ និងបង្រ្កាបអំពើពុករលួយជាតិ ឥណ្ឌូណេសុីបានរកឃើញថា លោករដ្ឋមន្រ្តីJuliari Batubaraអាយុ៤៩ឆ្នាំ សុីសំណូកបានយ៉ាង តិច17,000លានរូបប៊ី (ប្រមាណ1.18លានដុល្លារ) ពីក្រុមហ៊ុនផ្គត់ផ្គង់ទំនិញ ចំនួន២ក្រុមហ៊ុន ដែលលោកបានជួយ សម្រួលក្នុងការទិញសំភារះយក មកអោយប្រជាជន ក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំងជំងឹកូវីដ។
ជាមួយគ្នានោះគណៈកម្មការនៅ រឹបអូសបានពីផ្ទះ លោករដ្ឋមន្រ្តី នូវវ៉ាលីសចំនួន៧ ដាក់សុទ្ធតែលុយដុល្លារ ចំនួនប្រមាណជាង1.1លានដុល្លារទៀត៕