ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹកនេះ ប្រធានក្រុមការងារ ថ្នាក់ខេត្តចុះជួយមូលដ្ឋានស្រុកសង្គមថ្មី បន្តនាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ និងបច្ច័យប្រគេនព្រះសង្ឃគង់នៅវត្តសំឡាញ

221

ព្រះវិហារ៖ ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋានស្រុកសង្គមថ្មី លោក សំ លាងទ្រី នៅព្រឹកថ្ងៃទី២៤សីហា ២០២១នេះ បាននិងកំពុងបន្តដឹកនាំក្រុមការងារ នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ បច្ច័យមួយចំនួនទៅវេប្រគេនព្រះសង្ឃគង់នៅវត្តទក្សិណគីរី ហៅវត្តសំឡាញ វត្តនេះក៏ជាវត្តចុងក្រោយដែលក្រុមការងារបាននាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ និងបច្ច័យទៅវេប្រគេនផងដែរ។

  លោក សំ លាងទ្រី បានអោយដឹងថា នៅព្រឹកថ្ងៃទី២៤ សីហា ២០២១ នេះ លោកបាននឹងកំពុងដឹកនាំក្រុមការងារ បន្តនាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ បច្ច័យ របស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី មាស សុភា ឯកឧត្តម ប្រាក់ សុវណ្ណ និងឯកឧត្តម ចាន់ នន់វិទ្យា ទៅវេប្រគេនព្រះសង្ឃគង់នៅវត្តទក្សិណគីរី ហៅវត្តសំឡាញ ស្ថិតក្នុងភូមិសំឡាញ ឃុំភ្នំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

  លោកបញ្ជាក់ថា គិតមកដល់ថ្ងៃទី២៤ សីហា ២០២១នេះ ក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មីបាននាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ បច្ច័យ របស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី មាស សុភា ឯកឧត្តម ប្រាក់ សុវណ្ណ និងឯកឧត្តម ចាន់ នន់វិទ្យា ទៅវេប្រគេនព្រះសង្ឃ កំពុងគង់ចាំព្រះវស្សាបានចំនួន ០៩វត្តហើយ ដើម្បីផ្គត់ផ្គង់ដល់ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងអំឡុងពេល៣ខែ ទៅតាមប្រពៃណីទំនៀមទំលាប់របស់ព្រះពុទ្ធសាសនា។

   ដោយក្នុងមួយវត្តៗទទួលបាន ទានវស្សា ១គូ អង្ករ ១០០ គក្រ  ទឹកសុទ្ធ ៥កេស ទឹកក្រូច ៥កេស មីសៀម កេស ត្រីខ យូ ទឹកត្រី កេស ទឹកស៊ីអ៉ីវ កេស  អំបិល បាវ ប៊ីចេង ៥គីឡូក្រាម ឆៃប៉ូវ ១០ គីឡូក្រាម ខ្ទឹមស គីឡូក្រាម ប្រេងឆា ១ដបធំ តែ កញ្ចប់  ស្ករស ៥គីឡូក្រាម ទឹកដោះគោខាប់ កេស  ទៀនតូច គីឡូក្រាម ធូប ១ដុំធំ ប្រេងម៉ាស៊ូត ៣០ លីត្រ និងបច្ច័យសរុប ១លានរៀល ផងដែរ។ នៅសល់មួយវត្តទៀតក្រមការងារនឹងយកទៅប្រគេននៅថ្ងៃស្អែក។

  គួរបញ្ជាក់ផងដែរថា ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំដោយចាប់ផ្តើមពីថ្ងៃ១រោចខែអាសាធដល់ថ្ងៃ១៥ កើត ខែអស្សុជ។

ជាទំលាបពិធីនេះត្រូវចាប់ផ្តើមនៅល្ងាចថ្ងៃទី១៥កើត ខែអាសាឍ ដោយមានការចូលរួមពីសំណាក់បងប្អូននិងចាស់ទុំចំណុះជើងវត្ត នាំគ្នាហែរទៀនវស្សា សំពត់ ស្លាដក និងសម្ភារៈប្រើប្រាស់ផ្សេងៗ ហែរជុំវិញព្រះវិហារ និងបន្ទាប់មកសម្តែងធម៌ទេសនា និងវេរទៀនវស្សា និងសម្ភារៈប្រគេនដល់ព្រះសង្ឃ។

   ក្នុងអំឡុងពេលចូលវស្សានេះ មានរយៈ៣ខែនេះ ប្រជាពលរដ្ឋដែលគោរពព្រះពុទ្ធសាសនា និយមធ្វើចង្ហាន់ នំចំណីនិងគ្រឿងប្រើប្រាស់ផ្សេងៗ មកប្រគេនជាបន្តបន្ទាប់សម្រាប់ផ្គត់ផ្គង់ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងអំឡុងពេលនេះផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង