ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ បានដឹកពលករខ្មែរ២៦៤នាក់ មកកម្ពុជា តាមច្រកអូរបីជាន់ ប្រគល់ជូនអាជ្ញាធរ និងចាត់ការតាមនិតិវិធីសុខាភិបាល

114

 

មន្ត្រីក្រសួងការបរទេសកម្ពុជា បានឲ្យដឹងនៅថ្ងៃទី២៤សីហា២០២១នេះថា ឆ្លើយតបតាមសំណើររបស់ប្រជាពលរដ្ឋខ្មែរ ដែលមានបំណងវិលត្រឡប់ មកកម្ពុជាវិញ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ប្រទេសថៃ បានអន្តរាគមន៍ជាមួយអាជ្ញាធរថៃ ។

ដោយបានជួលរថយន្តដឹកជញ្ជូនពលរដ្ឋខ្មែរ ដែលបានប្រមូលផ្តុំគ្នា មកពីតំបន់ផ្សេងៗ ក្នុងប្រទេសថៃ សរុបចំនួន២៦៤នាក់ ទៅកម្ពុជាវិញ តាមច្រកអូរបីជាន់ ប្រគល់ជូនអាជ្ញាធរកម្ពជា ទទួលនិងចាត់ការតាមនីតិវិធីសុខាភិបាល៕

អត្ថបទដែលជាប់ទាក់ទង