អភិបាលខណ្ឌបឹងកេងកង ដឹកនាំកម្លាំង ធ្វើសណ្ដាប់ធ្នាប់ និងសាកសួរសុខទុក្ខ ប្រជាជនតាមលំនៅស្ថាន
ភ្នំពេញ៖នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះរដ្ឋបាលខណ្ឌបឹងកេងកង លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ដែលអមដំណើរដោយលោក លោកស្រីជាអភិបាលរងខណ្ឌដោយបានដឹកនាំមន្ត្រី និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ តាមលំនៅស្ថាននិមួយៗ និង ចុះរៀបចំធ្វើសណ្តាប់ធ្នាប់នៅតាមបណ្តោយផ្លូវ៤០២ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីអោយបានល្អប្រសើរមានរបៀបរៀបរយល្អងាយស្រួលក្នុងការធ្វើដំណើរដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវជៀសវាងការកកស្ទះចរាចរណ៍ពេលធ្វើដំណើរតាមមធ្យោបាយនានា។
ដូចនេះសូមបងប្អូនបន្ដចូលរួមអនុវត្ដវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា” ៣កុំ ៣ការពារ” ៕