ខណ្ឌបឹងកេងកងបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពផ្ដោតទៅលើការងារសន្តិសុខ
ភ្នំពេញ៖កាលពីរសៀថ្ងៃថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះនៅសាលាខណ្ឌបឹងកេងកងដោយរដ្ឋបាលខណ្ឌបឹងកេងកង បានបើកកិច្ចប្រជុំ « គណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង » ក្រោមអធិបតីភាពលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ដែលមានការអញ្ជើញចូលរួមពី គណៈអភិបាលខណ្ឌ គណៈនាយករដ្ឋបាល តំណាងអធិការនគរបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌ ប្រធានការិយាល័យទាំង១១ ចៅសង្កាត់ទាំង០៧ និងមន្ត្រីដែលពាក់ព័ន្ធ។
របៀបវារៈនៃកិច្ចប្រជុំមានដូចខាងក្រោម៖
១. ស្ថានភាពភូមិសាស្រ្ដ ទាក់ទងនិងបញ្ហាជំងឺកូវីដ-១៩
២. សន្ដិសុខ សណ្ដាប់ធ្នាប់
៣. បញ្ហាផ្សេងៗ ផងដែរ៕