ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុងព្រះសីហនុ មានភ្លៀងធ្លាក់ យ៉ាងខ្លាំង កម្ពស់ ទឹក ភ្លៀងមានកម្រិតរហូត ២៤៩ មម គិតត្រឹមម៉ោង ២០:០០ យប់ ធ្វើឲ្យ តំបន់ទំនាបមួយចំនួន(អូរ១ អូរ២ អូរ ៣ អូរ ៤ និងអូរ៥) ទទួលរងការ លិចលង់

89

ព្រះសីហនុ​ ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បញ្ជាក់ថា គិតចាប់ពីវេលាម៉ោង ១៧:០០នាទីល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២១ រហូតមក ដល់ពេលនេះ នៅក្រុងព្រះសីហនុមានភ្លៀងធ្លាក់ យ៉ាងខ្លាំង ។ កម្ពស់ ទឹក ភ្លៀងមានកម្រិតរហូត ២៤៩ មម គិតត្រឹមម៉ោង ២០:០០ យប់ ធ្វើឲ្យ តំបន់ទំនាបមួយចំនួន(អូរ១ អូរ២ អូរ ៣ អូរ ៤ និងអូរ៥) ទទួលរងការ លិចលង់ ។ ពេលនេះភ្លៀងនៅកំពុងបន្តធ្លាក់ នៅឡេីយ ។ តាមព័ត៌មានទទួលបានថានៅលេីផ្លូវមិត្តភាព (ផ្លូវ លេខ៨០០) អូរ៥ ក្នុង ភូមិ ៥ សង្កាត់ លេខ ៤ មាន មនុស្ស ប្រុស ម្នាក់ (មិនស្គាល់ អត្តសញ្ញាណ) បានកំពុងជិះម៉ូតូកាត់ទឹក ក៏ត្រូវ បានទឹកហូរធ្វេីអោយដួលម៉ូតូ ។ ទាំងមនុស្សនិងម៉ូតូត្រូវបានទឹក ហូរទម្លាក់ទៅក្នុងប្រឡាយអូរ៥ បាត់ខ្លួន ។
ពេលនេះកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ព្រះសីហនុ បានសហការជាមួយកម្លាំង នៃស្នងការដ្ឋាន នគរបាលខេត្តចុះអន្តរាគមន៍ស្វែងរកជនរងគ្រោះ ក៏ដូចជាចុះជួយអន្តរាគមន៍នៅតាមតំបន់ទទួលរងការលិច លង់ ។

អត្ថបទដែលជាប់ទាក់ទង