ក្រសួងសុខាភិបាល៖ គិតត្រឹមថ្ងៃទី២៤សីហាអ្នកចាក់វ៉ាក់សាំងបាន៨៨.០១% និងសម្រាប់កុមារ-យុវជនបា ន៥៩.០១%ធៀបនឹងគោលដៅ
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានបញ្ជាក់នៅថ្ងៃទី២៥ខែសីហា ឆ្នាំ២០២១ ថា៖ មានប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើងទៅបានទៅចាក់វ៉ាក់សាំងបានចំនួន៨៨.០១% ធៀបនឹងចំនួនគោលដៅ១០លាន និងកុមារ-យុវជនបានទៅចាក់មានចំ នួន៥៩.០១% ធៀបនឹងគោលដៅកំណត់ប្រមាណជិត២លាននាក់។
ក្រសួងសុខាភិបាល បានឲ្យដឹងថា៖កំណេីន អត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ មាន ៨៨,០១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំទៅក្រោម ១៨ឆ្នាំ មាន ៥៩,០១% ធៀបជាមួយនឹងប្រជាជនគោលដៅ១,៩៦៦,៩៣១ នាក់ ។
ក្រសួងសុខាភិបាលបានឲ្យដឹងទៀតថាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ក្នុងក្របខណ្ឌទូទាំងប្រទេសមាន៖លើកទី១បានចំនួន ៩.៩៦១.៦៣០នាក់ លើកទី២បានចំនួន៨.០៦២ .២៤៣នាក់ និងលើកទី៣បានចំនួន ៥២៨.៧៣៦ នាក់។ ចំណែកការចាក់វ៉ាក់សាំងជូនកុមារ និងយុវជន ចាប់ពីអាយុ១២ឆ្នាំដល់១៧ ឆ្នាំលើទី១មានចំនួន១.១៦០.៦៥៥នាក់ និងលើ កទី២មា នចំនួន១១០.១១០នាក់។
សូមជម្រាបថារាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រ ចាក់វ៉ាក់សាំងឲ្យ បានលឿន តាមដែលអាចធ្វើទៅបាន។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំង ជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាល នឹងសម្រេចចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ចំនួន១០លាននាក់ និងកុមារ-យុវវ័យ អាយុចាប់ ពី១២ឆ្នាំ ដល់ ១៧ឆ្នាំ ត្រឹមចុង ឆ្នាំ២០២១នេះ រួចហើយបន្តចាក់ជូនប្រជាពល រដ្ឋដូសទី៣បន្តដើម្បីទប់ស្កាត់ការរីករាល ដាលជំងឺកូវីដ-១៩នៅកម្ពុជា។
សូមជម្រាបចាប់តាំងពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ចិនបានផ្តល់វ៉ាក់សាំងកូវីដ ប្រភេទស៊ីណូហ្វាម និងស៊ីណូវ៉ាក់ ដល់កម្ពុជា សរុប ២១ លាន ៧សែនដូស។ ក្នុងនោះ ៣លាន ២សែនដូស ជាជំនួយឥតសំណង និង ១៨លាន ៥សែនដូស ជាការបញ្ជាទិញរបស់កម្ពុជា។ ទូរទស្សន៍ជាតិកម្ពុជា ក៏បានផ្សាយថា ក្នុងពេលឆាប់ៗនេះ ភាគីចិន នឹងផ្តល់ជំនួយជា សម្ភារៈបន្ទាន់ ជូនភាគីកម្ពុជា សម្រាប់កិច្ចទប់ស្កាត់ជំងឺវីរុស ដែលមានតម្លៃសរុបជាង ២០លានយ័ន ក្នុងនោះ រួមមាន ម៉ាស៊ីនអុកស៊ីសែន សម្រាប់វេជ្ជសាស្ត្រ ម៉ាស៊ីនជំនួយដកដង្ហើម និងសម្លៀកបំពាក់ការពារ ជាដើម ដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺវីរុស។ គិតត្រឹមថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ កម្ពុជា ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបចំនួនជាង ២៤ ៤៩៥ ១០០ដូស។ ក្នុងនោះ រួមមាន៖ ១-វ៉ាក់សាំងចិន Sinovac និង Sinopharm សរុប ២១ ៧០០ ០០០ដូស ( ១៨ ៥០០ ០០០ដូស ជាការបញ្ជាទិញ និង ៣ ២០០ ០០០ដូស ជាជំនួយ ) ក្នុងនោះ Sinovac ចំនួន ១៤ ៥០០ ០០០ដូស និង Sinopharm ៧ ២០០ ០០០ដូស។ ២-AstraZeneca ជាជំនួយរបស់អង្គការសុខភាពពិភពលោក ដែលផលិតនៅឥណ្ឌា ៣២០ ០០០ដូស, ៣-AstraZe neca ជាជំនួយរបស់ប្រទេសជប៉ុន ១ ០០០ ០០០ដូស, ៤-AstraZeneca ជាជំនួយរបស់អង់គ្លេស ៤១៥ ០០០ដូស ,៥-Johnson & Johnson ជាជំនួយរបស់អាមេរិក ១០៦០ ១០០ដូស គិតត្រឹមថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ នៅទូទាំងប្រទេស ចាក់វ៉ាក់សាំងកូវីដ សរុបបានចំនួន ៩៥០២ ៨១៩ ដូស។
កម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ក្នុងតំបន់អាស៊ាន ជាប្រទេស ដែលបានផ្តល់វ៉ាក់សាំង ជូនប្រជាពលរដ្ឋបានច្រើនជាងគេ និងជាប្រទេសជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងពិភពលោក ដែលបានចាប់ផ្តើមចាក់វ៉ាក់សាំងដូសទី៣ជាបន្តបន្ទាប់ ៕ សំរិត