ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ នាំយកអំណោយសង្គ្រោះបន្ទាន់របស់ កាកបាទក្រហមកម្ពុជា មកឧបត្ថម្ភដល់ ប្រជាពលរដ្ឋ១៣គ្រួសារ រងគ្រោះដោយអគ្គីភ័យឆេះផ្ទះ នៅសង្កាត់ទួលសង្កែទី១

61

ភ្នំពេញ៖លោកជា ពិសី ប្រធានគណៈកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ កាលពីថ្ងៃទី២៤សីហានេះបានដឹកនាំក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងក្រុមការងារ ក.ក្រ.ក សង្កាត់ទួលសង្កែទី១ ចុះសួរសុខទុក្ខ និងឧបត្ថម្ភអំណោយសង្គ្រោះបន្ទាន់របស់ កាកបាទក្រហមកម្ពុជា ដែលមាន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន មកផ្ដល់ជូនដល់ ប្រជាពលរដ្ឋរងគ្រោះ ដោយអគ្គីភ័យឆេះផ្ទះ ចំនួន ១៣ គ្រួសារ ស្មើនឹង ៦ ខ្នងផ្ទះ រស់នៅក្រុមទី៣ អតីតផ្លូវរថភ្លើង ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ដែលហេតុការណ៍គ្រោះអគ្គីភ័យនេះ បានកើតឡើងកាលពីព្រលប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។
នាឱកាសចុះសួរសុខទុក្ខនេះ ក្រុមការងារ ដឹកនាំដោយ លោក ជា ពិសី បានពាំនាំនូវ អំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្ដេចប្រធានកាកបាទក្រហមកម្ពុជា មកឧបត្ថម្ភដល់ បងប្អូនទាំង ១៣ គ្រួសារ ដោយក្នុង ០១ គ្រួសារៗ ទទួលបាន រួមមាន ៖ អង្ករ ២៥ គ.ក មី ០១ កេស ត្រីខ ០១ យួរ ទឹកស៊ីអ៊ីវ ០១ យួរ និងថវិកាមួយចំនួន៕

អត្ថបទដែលជាប់ទាក់ទង