ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងអន្តរាគមន៍ ឃាត់ខ្លួនមុខសញ្ញាម្នាក់​ កំពុងធ្វើសកម្មភាព លួចកាត់ខ្សែភ្លើង របស់ប្រជាពលរដ្ឋ

65

 

ខេត្តបាត់ដំបង ៖ កម្លាំងអន្តរាគមន៍បានទទួលបទបញ្ជាពីលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ឲ្យចេញល្បាតតាមភូមិសាស្ត្រនានា នៅក្នុងក្រុងបាត់ដំបង ក្នុងពេលបំពេញភារកិច្ចល្បាតក៏បានជួបប្រទះនឹងជនសង្ស័យ ធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង របស់ប្រជាពលរដ្ឋ ក៏បានឃាត់ខ្លួនបញ្ជូនមកប្រគល់ឲ្យជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋានដើម្បីចាត់ការបន្តតាមនីតិវិធី។

សូមបញ្ជាក់ថា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំបង្រ្កាបករណីលួចកាត់ខ្សែភ្លើង ពេលយប់ចំនួន ០១ករណី ឃាត់ខ្លួនជនសង័្សយម្នាក់ឈ្មោះ ស៊ិន សុផល ភេទប្រុស អាយុ៣២ឆ្នាំ មានទីនៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ព្រមទាំងដកហូតបានខ្សែភ្លើងប្រវែង ៥០ម៉ែត្រ (ហាសិបម៉ែត្រ) ។

សូមជម្រាបជូនថា កាលពីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០១ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ មានករណីលួច (កាត់ខ្សែភ្លើង) មួយកើតឡើងនៅត្រង់ចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលជនសង័្សយខាងលើបានធ្វើសកម្មភាពលួចកាត់យកខ្សែភ្លើងរបស់ឈ្មោះ ប៉ិន តារារិទ្ធ ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ក្នុងពេលកំពុងធ្វើសកម្មភាពបានបន្តិច ក៏ត្រូវសមត្ថកិច្ចនគរបាលបង្រ្កាបឃាត់ខ្លួនបានតែម្តង ។ វត្ថុតាងដកហូតរួមមាន ៖ -ដង្កាប់ដងពណ៌ខៀវចំនួន ០១ -កង់ពណ៌ផ្កាឈូកចំនួន ០១គ្រឿង -ខ្សែភ្លើងប្រវែង ៥០ម៉ែត្រ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងនគរបាលក្រុង រៀបចំសំណុំរឿង បញ្ជូនមកការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ រីឯខ្សែភ្លើងបានប្រគល់ជូនជនរងគ្រោះវិញ ៕

អត្ថបទដែលជាប់ទាក់ទង