ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋដែលជួបការលំបាក និងរងផលប៉ះពាល់ដោយវិបត្តិកូវីដ-១៩ ចំនួន ៩០គ្រួសារ មកពីស្រុកចំនួន២ បានទទួលពូជមាន់ ពីអង្គការ GIZ

80

 

សៀមរាប ៖ នៅព្រឹកថ្ងៃទី ២៥ ខែ សីហា ឆ្នាំ២០២១ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប និងជាប្រធានគម្រោងធានាជីវភាពរស់នៅ របស់ប្រជាពលករមាតុភូមិនិវត្តដែលគ្មានការងារធ្វើ និងគ្រួសារងាយរងគ្រោះ ដែលរងផលប៉ះពាល់ដោយវិបត្តិកូវីដ១៩ នៅក្នុងខេត្តសៀមរាប តំណាង ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ពូជមាន់ ដល់ប្រជាពលរដ្ឋដែរជួបការលំបាកដែរ រងផលប៉ះពាល់ដោយវិបត្តិកូវីដ-១៩ ចំនួន ៩០គ្រួសារ នៅស្រុកជីក្រែង និងស្រុកសូទ្រនិគម ដោយមានការអញ្ជើញចូលរួមពី លោកនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានក្រុមប្រឹក្សា គណៈភិបាលស្រុក អាជ្ញាធរ ភូមិ ឃុំ ក្នុងមូលដ្ឋាន ក្រុមការងារគម្រោង ដែលបានរៀបចំនៅបរិវេណសាលាឃុំជីក្រែង ស្រុកជីក្រែង និងឃុំគៀនសង្កែ ស្រុកសូទ្រនិគម។

សម្រាប់គម្រោងនេះត្រូវអនុវត្តនៅស្រុកគោលដៅចំនួន ៣ គឺស្រុកសូទ្រនិគម ស្រុកជីក្រែង និងស្រុកស្វាយលើ លើការផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋចំនួន ៦០០ គ្រួសារ ដែរជួបការលំបាក និងរងផលប៉ះពាល់ដូចជាការចិញ្ចឹមត្រី ចិញ្ចឹមមាន់ កង្កែប និងដាំបន្លែ ។ គម្រោង នេះមានរយះពេលអនុវត្តត្រឹមតែរយះពេល ៤ខែ ចាប់ពីខែសីហា ដល់ខែវិច្ចិកា ឆ្នាំ២០២១ ក្រោមជំនួយរបស់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ តាមរយះអង្គការGIZ ៕

អត្ថបទដែលជាប់ទាក់ទង