ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីប្លន់សម្លាប់ទៅលើកុមារអាយុ ១២ឆ្នាំម្នាក់ , ជនរងគ្រោះបាត់ខ្សែក និងលុយ

127

 

ភ្នំពេញ ៖​ ករណីប្លន់សម្លាប់ទៅលើកុមារអាយុ ១២ឆ្នាំម្នាក់នៅក្នុងរាជធានីភ្នំពេញ អង្គភាពការពារកុមារ (CPU) បានបញ្ជាក់ថា ជនរងគ្រោះបាត់ខ្សែក និងលុយមួយចំនួនដែរ។

នៅវេលាម៉ោង៨យប់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ម្តាយរបស់ជនរងគ្រោះដែលជាកុមារាអាយុ ១២ឆ្នាំម្នាក់ បានវិលត្រលប់មកបន្ទប់ជួលវិញ ស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បន្ទាប់ពីបានទួទលព័ត៌មានថា គេបានរកឃើញកូនប្រុសរបស់គាត់ក្នុងស្ថានភាពមិនដឹងខ្លួន។ ពេលមកដល់វិញ គេបានប្រាប់ថាអ្នកជិតខាង បានរកឃើញជនរងគ្រោះដេកស្លាប់ នៅលើឥដ្ឋការ៉ូ ក្នុងបន្ទប់ផ្សេងទៀត។

កម្លាំងសមត្ថកិច្ចបានទទួលដំណឹង ហើយបានចុះទៅពិនិត្យនៅកន្លែងកើតហេតុ។ អង្គភាពការពារកុមារ (CPU) ក៏បានទទួលដំណឹងហើយបានបញ្ជូនក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST)។ កន្លែងកើតហេតុត្រូវបានកំណត់។ អង្គភាពការពារកុមារ (CPU) ក្នុងកិច្ចសហប្រតិបត្តិការជាមួយការិយាល័យព្រហ្មទណ្ឌ និងការិយាល័យបច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការពិនិត្យកន្លែងកើតហេតុ និងធ្វើកោសល្យវិច័យទៅលើសាកសព។

កុមាររងគ្រោះបានរងរបួសធ្ងន់មួយចំនួនដែលបង្កអោយស្លាប់នៅនឹងកន្លែង។ យើងក៏បានទទួលដំណឹងបន្ថែមថាជនរងគ្រោះបាត់ខ្សែក និងលុយមួយចំនួនដែរ។ អង្គភាពការពារកុមារ (CPU) ជាមួយក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចូលរួមសហការបង្កើតក្រុមការងារចម្រុះ INDIA21 ដើម្បីធ្វើការស៊ើបអង្កេតទៅលើករណីឃាតកម្មដ៏សាហាវនេះ៕

អត្ថបទដែលជាប់ទាក់ទង