លោកឧកញ៉ា ទៀ វិចិត្រ ៖ដើម្បីការពារសុខុមាលភាពជូនពលរដ្ឋ អ្នកទេសចរណ៍ជាតិ អន្តរជាតិក្នុងបរិបទកូវីដ-១៩ត្រូវតំរូវអោយភ្ញៀវដើរឆ្លងកាត់ទូរបាញ់សម្លាប់មេរោគ ជាមុនសិន ដើម្បីសម្លាប់មេរោគ រួចនិងអនុញ្ញាតអោយភ្ញៀវចុះចូលទៅក្នុងអូប័រ
ព្រះសីហនុ-លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមទូកទេសចរណ៍ផ្លូវសមុទ្រខេត្តព្រះសីហនុ និងជាប្រធានក្រុមហ៊ុន GTVC លោកឧកញ៉ាបានឲ្យដឹងអំពីដំណើរការអាជីវកម្មដឹកជញ្ជូនភ្ញៀវតាមផ្លូវសមុទ្រប្រចាំថ្ងៃរបស់ក្រុមហ៊ុនលោកឧកញ៉ាថា ក្នុងនោះដើម្បីការពារសុខុមាលភាពជូនពលរដ្ឋ អ្នកទេសចរណ៍ជាតិ អន្តរជាតិក្នុងបរិបទកូវីដ-១៩ ក្រុមហ៊ុនទូកទេសចរណ៍របស់លោកឧកញ៉ាផ្ទាល់ ទទួលការកក់សំបុត្រសម្រាប់ភ្ញៀវកិត្តិយសដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចរាល់តែប៉ុណ្ណោះ ដើម្បីធានានូវសុវត្ថិភាពខ្ពស់បំផុតជូនភ្ញៀវ និងបុគ្គលិក ហើយមុននឹងឡើងជិះលើអូរប័រ ត្រូវតំរូវអោយភ្ញៀវដើរឆ្លងកាត់ទូរបាញ់សម្លាប់មេរោគ ជាមុនសិន ដើម្បីសម្លាប់មេរោគ រួចនិងអនុញ្ញាតអោយភ្ញៀវចុះចូលទៅក្នុងអូប័រ។
ក្រុមហ៊ុន G.T.V.C speedboat Cambodia បានថ្លែងអំណរអរគុណជូនភ្ញៀវគ្រប់រូបចំពោះការគាំទ្រ និងចូលរួមសហការ ការពារ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាសកលនេះ និងសំណូមពរ អនុវត្តន៍ឲ្យបាន តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការការពាររបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៣ការពារ និង៣កុំ ដើម្បីការពារកុំអោយឆ្លងជំងឺកូវីដ-១៩៕