ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចចាប់ខ្លួនឃាតករម្នាក់ ដែលសម្លាប់ក្មេងប្រុសម្នាក់ ប្លន់យកទ្រព្យសម្បត្តិ ឯបក្ខពួកម្នាក់ទៀត រត់គេចបាត់

105

 

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ជាឃាតករដែលសម្លាប់ក្មេងប្រុស អាយុ១២ម្នាក់ ប្លន់យកទ្រព្យសម្បត្តិ សមត្ថកិច្ចចាប់ខ្លួនបានទាំងយប់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីធ្វើសកម្មភាពបានប៉ុន្មានម៉ោង ចំណែកបក្ខពួករត់គេចខ្លួនបាត់សមត្តកិច្ចកំពុងតែតាមរក ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីល កាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅបន្ទប់ជួលលេខ១៣ជាន់ទី២ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះគ្រីប ណាន់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ១៣ ជាន់ទី២ ចំណែកក្មេងរងគ្រោះមានឈ្មោះគៀន ដារ៉ា ភេទប្រុស អាយុ១២ឆ្នាំ ជាសិស្ស រស់នៅបន្ទប់ជួលលេខ៥ ជាមួយម្តាយ ជាន់ទី១ នៅភូមិ សង្កាត់កេីតហេតុខាងលេី មានស្រុកកំណេីតនៅស្រុកកោះក្រឡ ខេត្តបាត់ដំបង។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ ស្ត្រីជាម្តាយជនរងគ្រោះជាស្ត្រីមេម៉ាយ, រាល់ថ្ងៃមានកូនចំនួន២នាក់ ស្រីម្នាក់ ប្រុសម្នាក់ កូនច្បងអាយុ១៥ឆ្នាំ ចំណែកកូនប្រុស ដែលស្លាប់អាយុ១២ឆ្នាំ។

ប្រភពព័ត៌មានពីម្តាយក្មេងរងគ្រោះ បានបន្តថា មុនពេលកេីតហេតុ រូបគាត់បានខលទូរស័ព្ទ មកកូនបំណងប្រាប់ថា គាត់ថែមម៉ោងតែខលមិនចូល បន្ទាប់ក៏មានអ្នកស្នាក់នៅបន្ទប់ក្បែរ ខលប្រាប់គាត់ថា ឃេីញទ្វារបេីកចំហរ តែមិនឃេីញកូន ពេលនោះគាត់ក៏បានចេញមកបន្ទប់ជួល ក៏មានការភ្ញាក់ផ្អេីល ដោយឃើញកូនរបស់គាត់ ត្រូវជនដៃដល់ចាក់សម្លាប់ រួចយកសពទៅលាក់ទុកនៅជាន់ទី២ បន្ទប់លេខ១៣។ ក្រោយពីដឹងថា កូនរបស់គាត់ស្លាប់ ហេីយគាត់បានទៅពិនិត្យ ក្នុងបន្ទប់ជួលឃេីញថា បាត់បង់ខ្សែកផ្លាទីនមួយខ្សែ កូនជ្រូកសន្សំលុយមួយ ក្នុនោះមានលុយជាង៣០០ដុល្លារ ទូរស័ព្ទម៉ាកOppo មួយគ្រឿងផងដែរ។

ជុំវិញករណីខាងលេីនេះផងដែរ កម្លាំងសមត្ថកិច្ច ធ្វេីការឃាត់ខ្លួនជនដៃដល់ម្នាក់ ដែលជាអ្នកស្នាក់នៅបន្ទប់លេខ១៣តែម្តង ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះខ្ទេីយ រឺចេក បានគេចខ្លួនបាត់។
ក្រោយពីពិនិត្យជុំវិញសពក្មេងរួច សពត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុ បានប្រគល់ទៅសាច់ញាតិ ដេីម្បីយកទៅធ្វេីបុណ្យ នៅស្រុកកំណើតខេត្តបាត់ដំបង តាមប្រពៃណី៕

 

អត្ថបទដែលជាប់ទាក់ទង