ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តកុងតឺន័រ ឡើងចំណោទពេជ្រនិលមិនរួច គុបប៉េម៉ាស៊ីន រអិលថយក្រោយធ្លាក់ផ្លូវ

71

 

កំពង់ស្ពឺ ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅថ្ងៃសៅរ៍ ទី២៨ ខែសីហា ឆ្នាំ២០២១ ចន្លោះគីឡូម៉ែតលេខ ១០៣-១០៤ ចំណោទលោកយាយម៉ៅពិជ្រនិល មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡេីងដោយ រថយន្តមួយគ្រឿង ម៉ាក HYU NDAI ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ 3E- 3774 សណ្តោងសឺម៉ីរឺម៉កដឹកកុងតឹន័រ ព្រះសីហនុ 4A- 26 83 កេីតហេតុតែម្នាក់ឯង ។

អ្នកបើកបរឈ្មោះ លន់ បូរ៉ា ភេទប្រុស អាយុ ៣២ ឆ្នាំ រស់នៅភូមិអំពែភ្នំឃុំ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។​ តាមការបញ្ជាក់ រថយន្តខាងលេី បើកបរទិសខាងពីរលិចទៅទិសខាងកើត បើកបរម កដល់ចំណុចខាងលើ ឡើងចំណោទមិនរួច ក៏គុបប៉េម៉ាស៊ីន។ ក្រោយមក អ្នកបើកបរបានពឹងពាក់រករថយន្តមួយគ្រឿង មកជួយអូស តែដាច់កាបក៏រអិលធ្លាក់ផ្លូវ។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានសំណូមពរម្ចាស់អាជីវកម្មទាំងអស់ មេត្តាចូលរួមអនុវត្តច្បាប់ចរាចរណ៍ ដេីម្បី កាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ ជាក់ស្ដែងដូចករណីខាងលេី ដែលបង្កឡើងដោយសារបច្ចេកទេសយានយន្ដ ៕

អត្ថបទដែលជាប់ទាក់ទង