ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះបង្រ្កាប​ករណី​ ផលិត​​បារី​ESSEក្លែងក្លាយ ​ខុសច្បាប់​

165


កណ្តាល៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការជាមួយនគរបាលប្រឆាំងសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងកម្លាំងនគរបាលមូលដ្ឋាន ក្រោមការសម្របសម្របសម្រួលពីលោក ឯក ស៊ុនរស្មី ព្រះអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បានចុះបង្ក្រាបទីតាំងស្តុកបារីក្លែងក្លាយជាង៥តោន ។

កើតហេតុនៅថ្ងៃអង្គារ ទី២៨ ខែសីហា ឆ្នាំ២០១៨វេលាម៉ោង ១២ និង​ ៥៥ នាទី​នៅត្រង់​ចំណុច ឃ្លាំង​ជួល​​របស់ ​លោកគង់​ សុវណ្ណារ៉ា ភេទប្រុស​ អាយុ​៣៧ឆ្នាំលើផ្លូវលេខ២០១ ភូមិកំពង់សំណាញ់ សង្កាត់​កំពង់សំណាញ់​ ក្រុងតាខ្មៅ។

នេះដោយផ្អែកពាក្យបណ្តឹងរបស់ក្រុមហ៊ុន ខ្មែរធីបងប្អូន អ៊ីម៉ិច ចុះបញ្ជីក្រោមលេខ០០២០៤៨៨ ចុះថ្ងៃទី១០ខែតុលាឆ្នាំ២០១៦ មាន វិញ្ញាប័ណ្ណបត្របញ្ជាក់ចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មលេខ MOC-97673026ពណ ចបព ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ ២០១៦មានការិយាល័យកណ្តាលស្ថិតនៅ អគារលេខ១០០k ផ្លូវលេខ៥៨បភូមិទួលគោគ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ តំណាងដោយលោកស្រី សាត ដានេ ភេទស្រី ជនជាតិខ្មែរ កាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លេខ010626144 ចុះថ្ងែទី៣១ខែសីហាឆ្នាំ២០០៧។ ក្រោយពីបានឆែកឆេរកឃើញបទល្មើសខាងលើ សមត្ថកិច្ចយើងចាប់ដកហូតយកតែសំបកកញ្ចប់បារីម៉ាក ESSE និងនាំជនជាតិចិនពីរនាក់ មកសាកសួរនៅស្នងការរដ្ឋាននគរបាលខេត្តកណ្តាល។ ចំណែកនារីម៉ាកផ្សេងទៀតនិងសម្ភារ វត្ថុធាតុដើមដែលបំរើការក្នុងការផលិតបារី ត្រូវបានតំណាងអយ្យការអមសាលាដំបូង សម្រេចក្លំបេបិទបណ្តោះអាសន្នរង់ចាំអនុវត្តនីតិវិធីបន្តតាមផ្លូវច្បាប់។

ដោយបានការសម្របសម្រួល​ពីលោកព្រះរាជអាជ្ញាងរងអមសាលាដំបូងខេត្ដកណ្ដាល ឯក ស៊ុន​ រស្មី​និង​ ឧត្តមសេនីយ៍ទោ ឡុង​ ស្រេង​ អនុប្រធាន​នាយដ្ឋាន​ប្រឆាំង​បទល្មើសសេដ្ឋកិច្ច​លោក​ វរសេនីយ៍ឯក លី សុជាតិ​ នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​កណ្តាល​។ បានចុះទៅត្រួតពិនិត្យក្នុងឃ្លាំងខាងលើបាន​រកឃើញផលិតផលបារីក្លែងក្លាយ និង​មាន​ការពាក់ព័ន្ធជាមួយជនជាតិចិនចំនួនពីរនាក់។ ១.ឈ្មោះ​ XU CHUI YAO
ថ្ងៃខែ​ឆ្នាំ​កំណើត​:05.11.1997កាន់លិខិតឆ្លងដែនលេខ:E74484273សុពលភាព​:04.05.2016ដល់
03.05.2026ទិដ្ឋាការ​លេខ​:EI00670270សុពលភាព​:28.09.2017 ដល់​:02.10.2018 ថ្ងៃចូលកម្ពុជា:28.09.2017
២.ឈ្មោះ​ JIANG SHAO CONG ថ្ងៃខែ​ឆ្នាំ​កំណើត​:15.08.1994កាន់លិខិតឆ្លងដែនលេខ:E89027406 សុពលភាព​:01.11.2016ដល់31.10.2026ទិដ្ឋាការ​លេខ​:EI00912039សុពលភាព​:19.06.2018ដល់​:30.06.2019
ថ្ងៃចូលកម្ពុជា:19.06.2018ហើយ​ខាងនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច​កំពុងតែ​សាកសួរ​តាមនិតិវិធី
បន្តទៀត។

ឧត្តមសេនីយ៍ទោ ឡុង​ ស្រេង​ បានបញ្ជាក់ថា “នៅក្រុងតាខ្មៅ ខេត្ដកណ្ដាល នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំបញ្ជាដោយឯកឧត្ដឧត្ដមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ដកណ្ដាល និងអាជា្ញធរមូលដ្ឋាន ដោយបានការសម្របសម្រួលពីលោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញាងរងអមសាលាដំបូងខេត្ដកណ្ដាល បានចុះបង្ក្រាបរោងចក្រផលិតបារីក្លែងក្លាយម៉ាក ESSE តាមពាក្យបណ្ដឹង របស់ក្រុមហ៊ុន ខ្មែរ ធីបថប អ៊ីមិច ឯ.ក នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្ដកណ្ដាល”៕

អត្ថបទដែលជាប់ទាក់ទង