ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មុខសញ្ញាលួចកាត់យកខ្សែភ្លេីង នៅក្រុងបាត់ដំបង ចំនួន០៦នាក់ ត្រូវបា​នសមត្ថកិច្ចស្រាវជ្រាវ បង្រ្កាបអនុវត្តតាមផ្លូវច្បាប់

114

បាត់ដំបង ៖ កាលពីថ្ងៃទី​ ២៨ ​ខែ​សីហា​ ឆ្នាំ​២០២១​ វេលា​ម៉ោ​ង​ ១០និង០៣​នាទី ​នៅ​ចំណុច​ភូមិ​កម្មករ​សង្កាត់ ​ស្វាយប៉ោ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង ​អនុវត្តតាម​ការដឹកនាំ ​របស់លោក​ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ រួមជា​មួយយោបល់របស់ លោក​វរសេនី​យ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​ដោយបានការសម្របសម្រួល លើនីតិវិធីពី​ ឯកឧត្តម​ កែវ​ សុ​ជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលាដំបូងខេត្តបាត់ដំបង​ ផងនោះ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ សហការ​ជាមួយ​កម្លាំង​ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​លួច ​(​កាត់​យក​ខ្សែ​ភ្លេីង​) ​០១​ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ចំនួន​ ០៦នាក់​ មក​កាន់​ស្នងការដ្ឋាន​ដេី​ម្បីធ្វេីការសាកសួរស្រាវជ្រាវ។

ជនសង្ស័យ​ចំនួន​ ០៦នាក់​ រួមមាន ៖ ១-ឈ្មោះ​ ខា​ សុវណ្ណា​ ហៅ​ ស្វា​ ភេទប្រុស​ អា​យុ​ ១៥​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ចំការឫស្សី​ សង្កាត់​ព្រែកព្រះស្តេច​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ ។ ២-ឈ្មោះ​ ហែម​ វុត្ថា​ ហៅ​ គក់​ ភេទប្រុស​ អាយុ​ ៣១​ ឆ្នាំ​ មានទីលំនៅ​ភូមិ​កម្មករ​ សង្កាត់​ស្វាយ​ប៉ោ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។ ៣-ឈ្មោះ​ ព្រាប​ សត្ថា​ឫទ្ធា​ ហៅ​ កុក​ ភេទប្រុស​ អាយុ​ ២២​ ឆ្នាំ​ មានទីលំនៅ​ភូមិ​កម្មករ​ សង្កាត់​ស្វាយប៉ោ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។ ៤-ឈ្មោះ​ ផាត់​ រក្សា​ ហៅ​ វូ​ភេទប្រុស​ អាយុ​ ២២​ ឆ្នាំ​ មានទីលំនៅ​ភូមិ​បោះពោធិ៍​ ឃុំ​អូរដំបង​១​ ស្រុកសង្កែ​ ខេត្ត​បាត់ដំបង​ ។ ៥-ឈ្មោះ​ ចេង​ រ៉ី​ ភេទប្រុស​ អាយុ​ ៤០​ ឆ្នាំ​ មានទីលំនៅ​ភូមិ​អូរតានប់​ សង្កាត់​ក្តុលដូនទាវ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។ ៦-ឈ្មោះ​ រឺន​ ចន្ទ​រស្មី​ ភេទប្រុស​ អាយុ​ ២៩​ ឆ្នាំ​ មានទីលំនៅ​ភូមិ​វត្តគរ​ សង្កាត់​វត្តគរ​ ក្រុងបាត់ ដំ​បង​ ខេត្ត​បាត់ដំបង​ ។

វត្ថុតាង​ដកហូត​រួម​មាន​ ៖​ -​ ម៉ូតូ​ ម៉ាក​ ស៊ូស៊ូគី​វីវ៉ា​ ពណ៌​ ខ្មៅ​ ស៊េរីឆ្នាំ​ ២០១៣​ ពាក់ផ្លាកលេខ​ បាត់ដំបង​ 1S-5587 – សំបក​ជ័រខ្សែ​ភ្លេីង​ មួយ​ចំនួន​ដែលនៅសល់ ក្រោយពីហែកយកខ្សែបណ្តូលទង់ដែង ទៅលក់អស់។

សូមជម្រាបជូនថា​ ក្នុងមួយរយៈពេលចុងក្រោយនេះ បានលេចឡេីងនូវករណីចោរកម្ម លួចកាត់យក​ខ្សែភ្លេីងរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន​មួយចំនួន​ ជាពិសេសក្នុងក្រុងបាត់ដំបងករណី​នេះក្រុមជនសង័្សយ បានយកខ្សែភ្លេីង ដែលលួច​បានទៅដុតបំផ្លាញជ័រខាងក្រៅចេញ​ ឬហែកជ័រខាងក្រៅចេញ​ រួចយក​ខ្សែទង់ដែងនៅខាងក្នុងថ្លឹងលក់ជារបស់ (អេតចាយ) ដេីម្បីបានប្រាក់។

ក្នុងសកម្មភាពបែបនះ​ លោកឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ បានជម្រុញដល់មន្ត្រីនគរ​បាលក្នុងផែនជំនាញ​ និងគ្រប់អធិការដ្ឋាននគរ​បាលក្រុង​ ស្រុក​ ពង្រឹងការងារជំនាញរបស់ខ្លួនបន្ថែមទៀត​ ពិសេសការល្បាត​ និងស្រាវជ្រាវរកក្រុមលួច​ខ្សែភ្លេីងនេះ​ យកមកផ្តន្ទាទោសតាម​ច្បាប់។

ជាមួយគ្នានេះសូមអំពាវនាវដល់ប្រជាពលរដ្ឋនៅ​តាមមូលដ្ឋាន ចូលរួមសហការ ជាមួយសមត្ថកិច្ចនគរបាល ក្នុងពេលជួបប្រទះករណីខាងលេ ី​ដេីម្បីមានវិធានការ​បង្រ្កាបបានទាន់ពេលវេលា។

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ ​កំពុង​រៀបចំ​សំ​ណុំរឿង ​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង ​ចាត់ការ​តាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង