ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ប៉ុនប៉ងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅមុខស្ថានីយ៍ថោន

109

 

ភ្នំពេញ ៖ ឃនាង្ស័យ ៣នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌប្ញស្សីកែវបង្ក្រាបជាក់ស្តែង ក្នុងករណីប៉ុនប៉ងលួច ទ្រព្យសម្បត្តិប្រជាពលរដ្ឋ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៤និង៤០នាទី នៅចំណុចមុខស្ថានីទូរទស្សន៍ថោន ផ្លូវលេខ១៧១៧ ក្រុមទី១៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌប្ញស្សីកែវ បានអោយដឹងថា ជនសង្ស័យទាំង៣នាក់នេះ ៖
១-ឈ្មោះនួន កុម្ភៈ ហៅញ៉ា ភេទប្រុស ជនជាតិខ្មែរ អាយុ ៣៥ឆ្នាំ របរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន) អវិជ្ជមានកូវិដ។
២-ឈ្មោះម៉េង ហ៊ាង ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ ផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ(មានសារធាតុញៀន)អវិជ្ជមានកូវិដ។
៣-ឈ្មោះ ម៉ៅ សុមុន្នី ហៅឃ្នី ភេទប្រុស អាយុ30ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ ផ្លូវជាតិលេខ5 ភូមិផ្សារតូច សង្កាត់ទួលសង្កែទី1ខណ្ឌឬស្សីកែវ(មានសារធាតុញៀន) អវិជ្ជមានកូវីដ ។
វត្ថុតាងដកហូតបាន
-ដែកសំប៉ែតកែឆ្នៃចំនួន១ និងសោរសៀចំនួន១
-ម៉ូតូចំនួនមួយគ្រឿង ម៉ាកវីវ៉ា ពណ៍ខ្មៅ ពាក់ស្លាកលេខ9873 ភព-1 ។
បើតាមសមត្ថកិច្ច បានអោយដឹងថា នៅវេលាម៉ោង២និង៣០នាទី រសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ជនសង្ស័យមួយក្រុម មានគ្នា ៣នាក់ បានជិះម៉ូតូតាមផ្លូវ រកឱកាសធ្វើសកម្មភាពលួចម៉ូតូ ដោយជនសង្ស័យ ឈ្មោះ នួន កុម្ភៈ ជាអ្នកប្រើដែកកែឆ្នៃ សំរាប់កាច់សោរកម៉ូតូ ដាក់ក្នុងហោប៉ាវខ្លួន ដើម្បីធ្វើសកម្មភាព ហើយជនសង្ស័យ ឈ្មោះ ម៉ៅ សុមុន្នី ជាអ្នកបើកម៉ូតូនៅវេលាម៉ោង៤ និង៤០នាទី ថ្ងៃដដែល ខណៈមកដល់ចំណុចមុខស្ថានីទូរទស្សន៍ថោន ផ្លូវលេខ១៧១៧ ក្រុមទី១៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ ឃើញឱកាសល្អ ពួកគេក៏ចុះទៅធ្វើសកម្មភាព ប៉ងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ តែចៃដន្យប្រជាពលឃើញទាន់ ក៏បាន ស្រែកចោរៗ ស្របកំលាំងល្បាតខណ្ឌ ប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ប្រទះឃើញជនសង្ស័យកំពុងធ្វើសកម្មភាព និងបានត្រួតពិនិត្យដកហូវបានវត្ថុតាងខាងលើ និងបានឃាត់យកមកស្នាក់ការប៉ុស្តិ៍តែម្តង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង មន្ត្រីនគរបាលជំនាញខណ្ឌ ប៉ុស្តិ៍ បានកសាងសំណុំរឿង ដើម្បីបញ្ជូនតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង