គំនិតឡឺកឺ ៖ រឿងរ៉ារបស់មនុស្ស
ភ្នំពេញ ៖ មនុស្សយើងមានរឿងរ៉ាវច្រើនណាស់ ហើយចុងក្រោយបំផុត មិនទទួលស្គាល់នូវអ្វី ដែលខ្លួនបានធ្វើនោះទេ ខ្លះបែរជាទៅបន្ទោស
លើពេលវេលា ឯណាឆ្កុយទៅវិញ ។
ដោយសារតែអញ្ចឹងហើយ ទើបបានជាគេចំអកថា < ចាប់ផ្ដើមបើកមុខជំនួញមួយ ត្រូវចំណាយអស់៩៩៩ដុល្លារ តាំងស្រែកថាអស់
ច្រើនណាស់ ។ តែបើទិញទូរស័ព្ទ អាយហ្វូនមួយគ្រឿង ចំណាយអស់៩៩៩ដុល្លារដូចគ្នា បែរជានិយាយដោយសោះអង្គើយថា អត់បញ្ហា >។
បើទិញចំណីអាហារ ដែលមានគុណប្រយោជន៍ខ្ពស់ ចំពោះសុខភាព ក៏តាំងស្រែងត្អូញត្អែរថា <ថ្លៃណាស់ មិនគួរទិញឡើយ តែបើហូបបាយពេលល្ងាចមានស្រា និង ស្រីអង្គុយកំដរ គឺគ្មានបញ្ហាឡើយ > ។ ហេស ! ហេ ! ពិតជាបែបនេះមែនហើយ ព្រោះជាអាហារដែលធ្វើឲ្យ
ចិត្តយើងបានរីករាយបំផុត ដែលមនុស្សភាគច្រើន គេចូលចិត្តជីវិតបែបនេះ ។
<មានពេលមើលកុន Netflex ចំណាយអស់ពេល២ម៉ោង ហើយមើលបានតែមួយភាគ វាមានតម្លៃជាងរៀនជំនាញមួយថ្មី ដោយចំ
ណាយពេលត្រឹមតែ២ម៉ោងដូចគ្នា បែរជាស្រែកចាចថា គ្មានពេលឡើយ > ។
ហេស ! ហេ ! ជីវិតគឺជាការជ្រើសរើស សូមមេត្តាឈប់បន្ទោសថា <គ្មានពេលទៀតទៅ > គ្មានអ្វីដែលផ្គាប់ចិត្តមនុស្សបានទេជួន
កាលក្ដៅបន្ទោសថា ក្ដៅពេក លុះភ្លៀងក៏តាំងស្រែកថា ភ្លៀងអីក៏រំខានម្ល៉េះ? រួចក៏ជេរម្រ៉ាយមេឃ គ្មានសំចែមាត់ឡើយ ៕