ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កសិករស្រុកបន្ទាយស្រី ខេត្តសៀមរាប ដាំដំណាំ ឫស្សីទំពាំងផ្អែម ទទួលបានជោជ័យ លើទីផ្សារ ទាំងក្នុងស្រុក និងក្រៅស្រុក

56

 

សៀមរាប៖ កសិករមួយរូបរស់នៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ទទួលបានជោគជ័យ លើទីផ្សារ ក្នុងស្រុក និងនាំទៅលក់ទីផ្សារប្រទេសចិនផងដែរ ក្រោយពេលសម្រេចចិត្ត ដាំដុះដំណាំឫស្សីទំពាំងផ្អែម ព្រោះមានតម្រូវការទីផ្សារងាយស្រួលលក់ចេញ ហើយប្រមូលបានជាច្រើនតោនក្នុងមួយខែៗ។
លោក អ៊ំ រតនៈ កសិករ ដាំដុះដំណាំឬស្សីទំពាំងផ្អែម រស់នៅក្នុងឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានឲ្យដឹងថា៖
ដោយសារទឹកចិត្តស្រឡាញ់លើការងារដាំដុះដំណាំកសិកម្ម លោកបានជ្រើសរើសការដាំដុះ ឬស្សីទំពាំងផ្អែមតាំងពីឆ្នាំ២០១៨មកម្លះ លើផ្ទៃដីទំហំ១ហិកតាកន្លះ ដោយលោកយល់ថា ដំណាំប្រភេទនេះ មានតម្រូវការខ្ពស់លើទីផ្សារ ប្រមូលផលបានគ្រប់រដូវកាល និងឆាប់ទទួលបានផលមកវិញ ក្រោយពេលដាំដុះរួចត្រូវរង់ចាំពេលវេលាចន្លោះពី៨ខែឡើងទៅ អាចប្រមូលផលបានហើយ។
លោកបន្តថា សព្វថ្ងៃទំពាំងផ្អែម មានតម្រូវការខ្ពស់លើទីផ្សារ ក្នុងស្រុក និងក្រៅស្រុក ដោយក្នុងមួយខែលោកអាចលក់ចេញទំពាំង បានចន្លោះពី២ ទៅ៣តោន មានតម្លៃចាប់ពី១៥០០រៀលទៅ២០០០រៀល ក្នុង១គីឡូក្រាម និងអាចលក់កូន ឬស្សីពូជ ក្នុងមួយរដូវបានចាប់ពី៣ទៅ៤ម៉ឺនកូន និងមាន តម្លៃចាប់ ពី៤០០០ទៅ៥០០០រៀលក្នុងមួយដើម។
លោកបន្តថា ៖ ឫស្សីទំពាំងផ្អែម ជាដំណាំមួយប្រភេទ ងាយស្រួលថែទាំ មិនរើសដី ដូចដំណាំផ្សេងៗនោះទេពោលគឺអាចដាំបាន គ្រប់សណ្ឋានដី ប៉ុន្តែកសិករត្រូវរៀបចំជាប្រព័ន្ធទឹកឱ្យត្រឹមត្រូវជាមុន ដើម្បីទ្រទ្រង់ដើម និងត្រូវមានជីធម្មជាតិឱ្យគ្រប់គ្រាន់ មុនពេលដាំ។ ចំពោះកសិករដែលចង់បានបច្ចេកទេស និងពូជឫស្សីផ្អែមអាចទំនាក់ទំនងមករូបលោកដោយផ្ទាល់បាន។
លោកបន្ដថា៖ ខ្ញុំចូលចិត្តការដាំដុះទាក់ទងនិងវិស័យកសិកម្ម ខ្ញុំបានពិនិត្យមើលដំណាំជាច្រើន តែខ្ញុំចាប់អារម្មណ៍ ឃើញថា ឫស្សីទំពាំងផ្អែម វាផ្តល់ផលគ្រប់រដូវ ជាពិសេសផ្តោតសំខាន់លើខែប្រាំង ដោយសារខែប្រាំងតម្លៃរបស់វាថ្លៃ ហើយវាជាប្រភេទដំណាំមួយងាយស្រួល ក្នុងការដាំដុះ និងថែទាំ ជាដំណាំមិនសូវរវល់ ខ្ញុំចាប់ផ្តើមតាំងពីឆ្នាំ២០១៨ មក សព្វថ្ងៃខ្ញុំដាំឫស្សីដើម្បីយកទំពាំងលក់ លើផ្ទៃដី១ហិកតាកន្លះ ព្រោះឬស្សីទំពាំងផ្អែម យើងប្រមូលផលគ្រប់រដូវតាំងពីខែប្រាំងដល់ខែវស្សា វាអាស្រ័យតាមខែ ដូចទំពាំងហ្នឹងបើសិនក្នុងខែវស្សា ។
សូមបញ្ជាក់ថា៖ ឬស្សីទំពាំងផ្អែមជារុក្ខជាតិដំណាំបន្លែថ្មីមួយ ដែលបាននាំចូលមកដាំដុះនៅប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ។ ដោយសារតែរស់ជាតិឆ្ងាញ់របស់វា មិនសូវហាង ឬមិនមានជាតិអាស៊ីត ដូចទំពាំងធម្មតា បានធ្វើឱ្យទំពាំងផ្អែម ក្លាយ ជា អាហារដ៏ពេញនិយមមួយ និងមានតម្រូវ ការខ្ពស់លើទីផ្សារ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង