ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនចោរ កាត់ខ្សែភ្លើងម្នាក់ នៅសង្កាត់ទួលសង្កែទី១

158

 

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ដែលជំនាញខាងដើរកាត់ខ្សែភ្លើងអ្នកស្រុក ដោយមុនខ្លាចឆក់ស្លាប់ ដល់ថ្ងៃអស់លក្ខណ៍ ត្រូវប្រជាពលរដ្ឋចាប់បញ្ជូនអោយកម្លាំងនគរបាល នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៦:០០នាទីព្រឹក នៅចំណុចផ្ទះ២៥៦ ផ្លូវលំក្រុម២ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។

លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌ បានអោយដឹងថា ជនសង្ស័យឈ្មោះ យ៉ាត សុផាត ភេទប្រុស អាយុ៣៥ឆ្នាំមានទីលំនៅ សា្នក់នៅបន្ទប់ជួល ក្រុម៨ ផ្លូវលំ ភូមិចុងខ្សាច់ សង្កាត់ទួលសងែ្ក១ ខណ្ឧឫស្សីកែវ មុខមិនពិតប្រាកដ (មានសារធាតុញៀន) អវិជ្ជមានកូវីត១៩ ។ ជាមួយគ្នានេះ សមត្ថកិច្ច បានដកហូតវត្ថុតាង រួមមាន ៖
ខែ្សភើ្លងមួយចំនួនប្រវែង៣៩ម៉ែត្រ, កូនកនៃ្រ្តយ៍ចំនួន០១, កាំបិតចិតខែ្សភើ្លងចំនួន០២ និងដងា្កប់ចំនួន០១+រណាអាដែក០១ ។

ចំណែកជនរងគ្រោះឈ្មោះ សាយ ស្រីកែវ ភេទស្រីអាយុ៣៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅផ្ទះ២៥៦ ផ្លូវលំក្រុម២ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ រាជធានីភ្នំពេញ ។

សមត្ថកិច្ច បានអោយដឹងថា នៅថ្ងៃខែឆ្នាំខាងលើ វេលាម៉ោងប្រមាណ៤ទៀបភ្លឺ ជនរងគ្រោះ បានដាច់ចរន្តអគិ្គសនី រួចក៏នាំប្តីចេញមកក្រៅផ្ទះមើល ក៏ឃើញជនសង្ស័យកំពុងអូសខែ្សភើ្លងកាត់មុខផ្ទះ ក៏សែ្រកចោរៗ និងដេញចាប់ជនសង្ស័យបានម្នាក់ ប្រគល់អោយនគរបាលប៉ុសិ្តទួលសងែ្ក១ ចាត់ការបន្ត ។

ចំពោះមុខនគរបាល បាននិងកំពុងស្រាវជ្រាវរកបក្ខពួកបន្ត ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង