គ្រូពេទ្យព្យាបាលជំងឺកូវីដ១៩ម្នាក់ បានទទួលមរណភាព ដោយសារជំងឺកូវីដ១៩
ភ្នំពេញ ៖ បើតាមការផ្សាយព័ត៌មានលើផេកហ្វេសប៊ុក Chanmony Pich នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ លោកជំទាវ ពេជ ចន្ទមុន្នី សំដែងអារម្មណ៍សោកស្តាយណាស់ ចំពោះដំណឹងដ៏ក្រៀមក្រំ នៃការបាត់បង់ជីវិត របស់គ្រូពេទ្យTYDA ។
លោកជំទាវ ពេជ ចន្ទមុន្នី សូមវិញ្ញាណក្ខន្ធប្អូនបានទៅកាន់សុគតិភព។ សូមអរគុណច្រើន ចំពោះការលះបង់របស់ប្អូន ដើម្បីជាតិ។ សកម្មភាពរបស់ប្អូន នឹងចងចាំនៅក្នុងចិត្តរបស់យើង៕
អ្នកគ្រូពេទ្យព្យាបាលអ្នកជំងឺកូវីដ ១៩ បានស្លាប់នៅម៉ោង១០យប់ ថ្ងៃ២៩ ខែសីហា ឆ្នាំ២០២១ ដោយសាជំងឺកូវីដ១៩។
អ្នកគ្រូពេទ្យដែលទើបទទួលមរណភាពនេះ មានឈ្មោះ អ៉ឹម ស្រីនិ ដែលជាគ្រូពេទ្យបម្រើការងារ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕