ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

៧ខែឆ្នាំនេះ CMAC បោសសម្អាតមីន និង​សំណល់ជាតិ​ផ្ទុះ​​ពី​សង្គ្រាម​ គ្រប់​ប្រភេទចំនួន​៣១.៦៦៥​​គ្រាប់

47

 

ភ្នំពេញ ៖ ឯកឧត្តមហេង រតនា អគ្គនាយកស៊ីម៉ាក់ បានមានប្រសាសន៍ថា គិតត្រឹមរយៈពេល៧ខែឆ្នាំ២០២១នេះ លទ្ធផលកិច្ចប្រតិបត្តិការបោសសម្អាតមីន និង​សំណល់ជាតិ​ផ្ទុះ​​ពី​សង្គ្រាម​របស់អង្គភាពCMACបាន​ប្រព្រឹត្ត​ទៅ​ដោយរលូននិង​ទទួល​​បានលទ្ធផលគួរជាទីមោ​ទ​នៈ ដោយបានធ្វើការ​រំដោះផ្ទៃដី​ចម្ការមីន/​ចម្ការ​គ្រាប់ សរុប​ចំនួន​៦៤.៥៦២.៥៣៩​ ម៉ែត្រ​ក្រឡា ស្មើនឹង៩៨,៦០% នៃផែនការ៧ខែក្នុងឆ្នាំ​២០២១។

កិច្ចប្រតិបត្តិការនេះរុក​រក​ឃើញ​និងកម្ទេច​ចោល​​គ្រាប់​​មីន និងយុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះគ្រប់​ប្រភេទ​សរុប​​​ចំនួន​៣១.៦៦៥​​គ្រាប់។ ទន្ទឹម​នឹងនេះ ក៏បាន​​ធ្វើការ​អប់រំ​យល់​ដឹង​ពីគ្រោះថ្នាក់​ដោយ​សារ​គ្រាប់មីន និង​សំណល់​​ជាតិ​ផ្ទុះ​ពី​សង្គ្រាមដល់​ក្រុម​គោលដៅ​​បាន​ចំនួន៨.៩៩៧លើក ស្មើនឹង៣០០.៤៣០ខ្នងផ្ទះ និង​មាន​ប្រជាពលរដ្ឋ​​​ចូលរួមសរុប​​ចំនួន៦០មុឺននាក់។

​ជាមួយគ្នានេះ ក្នុងន័យពង្រឹងភាពជាម្ចាស់ និងសមត្ថភាពរបស់អង្គភាពផងនោះ នៅដើមឆ្នាំ២០២១​នេះ អង្គភាពបានខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ដផងដែរ។

ទោះបីជាស្ថិតក្នុងស្ថានភាពដ៏លំបាក ដោយសារជម្ងឺកូវីដ-១៩ក៏ដោយ ក៏ក្នុងរយៈពេល៧ខែ ឆ្នាំ២០២១នេះ អង្គភាពមានលទ្ធភាពបន្ដកៀគរជំនួយ និងអនុវត្តគម្រោងកម្មវិធីនានា​​សរុបចំនួន៤៣គម្រោង​​ក្នុង​​​នោះ​គម្រោង​កំពុង​ដំណើរការ​មាន​ចំនួន២៣គម្រោង ​គម្រោង​កំពុង​ចរចា​ មានចំនួន​១០​គម្រោង គម្រោង​ដែល​រំពឹង​ទុក​មានចំនួន៤គម្រោង។

ជារួម ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អង្គភាព​ទាំងមូល​ ក្នុងរយៈពេល៧ខែ ដើមឆ្នាំ២០២១នេះអាច​ដំណើ​​ការ​​បាន​និង​មិនប៉ះពាល់ដល់កម្លាំងប្រតិបត្តិការ​ឡើយ ទោះបី​គម្រោង​មួយចំនួនមានកា​រ​យឺត​យ៉ាវ​ខ្លះក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង