ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទប់ស្កាត់​បទល្មើស​ ឬ​ការ​បង្ករភាព​អ​ន្តិ​សុ​ ប្រគល់​អាវុធ​​កែច្នៃ ជូន​អធិការ​នគរបាល​ស្រុក​វាល​វែង ​ដើម្បី​រក្សា​ទុក​

58


​ពោធិ៍សាត់​៖​ លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អន្លង់​រាប​ បាន​ប្រគល់​អាវុធកែច្នៃ ​ដែល​ប្រមូល​បាន​ពី​ប្រជាពលរដ្ឋ​ប្រគល់​ ជូន​លោក​វរសេនីយ៍ឯក​ ធាង​ ឡេ​ង​ អធិការ​នគរបាល​ស្រុក​វាល​វែង​ កាលពី​វេលា​ម៉ោង​ ១​រសៀល​ ថ្ងៃ​ទី​២៨​ ខែសីហា​ ឆ្នាំ​២០១៨​ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​វាល​វែង​។

លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អន្លង់​រាបបានបញ្ជាក់ថា ការប្រគល់អាវុធទាំងនោះ ដើម្បី​ឲ្យ​ផ្នែក​ជំនាញ​យក​ទៅ​រក្សា​ទុក​ក្នុង​គោលបំណង​ដើម្បី​ទប់ស្កាត់​បទល្មើស​ ឬ​ការ​បង្ក​ភាព​អ​ន្តិ​សុខ​ផ្សេងៗ ​នៅ​ក្នុង​មូលដ្ឋាន​ និង​ការពារ​សន្តិសុខ​ សុវត្ថិភាព​ សណ្តាប់​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​។​

សូមបញ្ជាក់ថា អាវុធ​ទាំងនេះ​រួម​មាន​៖​ អាវុធ​ច្នៃ​ប្រភេទ​ប្រើ​ខ្យល់​ ៦​ ដើម​ ​អាវុធ​ច្នៃ​ប្រភេទ​ឆ្នុក​ ២​ ដើម​ និង​អាវុធ​ធុន​CKC​ ២​ ដើម​៕

អត្ថបទដែលជាប់ទាក់ទង