ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មហាសន្និបាត របស់សហព័ន្ធកីឡា លើកទម្ងន់អន្តរជាតិ (IWF)ធ្វើវិសោធនកម្មលើច្បាប់ជាច្រើន

84

ភ្នំពេញ៖មន្ត្រី៣រូបរបស់សហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានចូលរួមមហាសន្និបាតរបស់សហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ (IWF) នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ តាមរយៈ Zoom នៅទីក្រុងដូហា ប្រទេសកាតាតំណាងឲ្យឯកឧត្តមវ៉ាត់ ចំរើនដែលជា ប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា។
លោកសំ សុខយីអគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានឲ្យដឹងតាមអនឡាញថាមហាសន្និបាតលើនេះមានប្រទេស
ជាង១០០ចូលរួមផ្ទាល់ ចំណែកកម្ពុជាវិញចូលរួមប្រជុំតាមZoom ។
លោកបានបន្តថារូបលោកក៏បានចូលរួមបោះឆ្នោតអនុម័តច្បាប់ថ្មីមួយចំនួនជាមួយប្រទេសផ្សេងៗលើពិភពលោកក្នុងនោះមានប្រទេសចំនួន៤៥បោះឆ្នោតតាមអនឡាញ។ កន្លងមកសហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ (IWF)តាក់តែងច្បាប់សម្រាប់តែអាមេរិក ដូច្នេះប្រទេសជាច្រើនសូមឲ្យកែតម្រូវដើមបីឲ្យស្របទំាងប្រទេសនៅអឺរ៉ុប និងអាស៊ី ដើម្បីឲ្យ ទទួលយកបានទាំងអស់គ្នា។
កន្លងមកកម្ពុជាធ្លាប់បានជួបប្រជុំប្រទេស១១ជាមួយអគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ(IWF)ជំរុញឲ្យព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅកម្ពុជាឲ្យមានភាពល្អប្រសើរឡើង។ សហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ (IWF) ធ្លាប់ជួយឧបត្ថម្ភសម្ភារៈមួយចំនួនដែលមានតថ្លៃចំនួន៦ពាន់ដុល្លារម្តងហើយជាពិសេសព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅប្រទេសវៀតណាម៕

អត្ថបទដែលជាប់ទាក់ទង