ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំង​ចម្រុះ​ខេត្តកំពង់ចាម​ បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​

74


​កំពង់ចាម​៖​ នៅ​ថ្ងៃ​ទី​២៨​ ខែសីហា​ ឆ្នាំ​២០១៨​ កម្លាំង​ចម្រុះ​មាន​កម្លាំង​អធិការដ្ឋាន​គ​របាល​ស្រុក​បា​ធា​យ​ កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកំពង់ចាម​ បាន​សហការ​ជាមួយ​ខណ្ឌ​រដ្ឋបាល​ ជលផល​ខេត្តកំពង់ចាម​ បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​(​លូ​ស្បៃ​មុង​)​នៅ​ក្នុងភូមិ​សាស្ត្រ​ ឃុំ​ត្រប់​ ស្រុក​បា​ធា​យ​ ចំណុច​បឹង​ស្រះ​ហ៊ីង​ និង​ទំនប់​ត្រពាំង​ប្រ​លិ​ត​។​

​ជា​លទ្ធផល​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​បាន​រួម​មានៈ​ លូ​ស្បៃ​មុង​ចំនួន​៥២​មាត់​​ របាំង​ស្បៃ​មុង​ចំនួន​ ២.៨៥០​ម៉ែត្រ​ បង្គោល​ចម្រឹង​ចំនួន​៨៥៥​ដើម​ ចាក់​លែង​កូន​ត្រី​ចំនួន​៩៣​គីឡូក្រាម​ ឧបករណ៍​រ៉ាវ​២១​មាត់​ របាំង​រ៉ាវ​១.២៥០​ម៉ែត្រ​ បង្គោល​ ៣១៥​ដើម​ និង​កូន​ត្រី​២១​គីឡូក្រាម​។​

​ចំពោះ​ឧបករណ៍​និង​សម្ភារ​ខុសច្បាប់​ទាំងអស់​ ដោយ​សុំ​ការ​អនុញ្ញាត​ពី​លោក​ព្រះរាជអាជ្ញា​ ដុត​កម្ទេច​ចោល​នៅ​ចំណុច​ទួល​ប្ញ​ស្សី​ច្រាញ់​ភូមិសាស្ត្រ​ ឃុំ​ត្រប់​ ស្រុក​បា​ធា​យ​ ខេត្តកំពង់ចាម​ ។

នៅថ្ងៃដដែល កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​បាក់​ បាន​សហការ​ជាមួយ​នាយ​សង្កាត់​ព្រៃឈើ និង​ផ្នែក​រដ្ឋបាល​ជលផល​ខេត្ត​និង​សហគមន៍​ឃុំ​ព្រែក​បាក់​ ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ នៅ​ចំណុច​បឹង​ស្ថិត​ក្នុងភូមិ​ព្រែក​រលួស​ និង​ភូមិ​ព្រែក​ព្រះ​អង្គ​។​

​ជា​លទ្ធផល​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​បានៈ​ លប​ស្បៃ​មុង​ចំនួន​៥៧​មាត់​​ របាំង​ព្រួល​ប្រវែង​៣.១៧០​ម៉ែត្រ​ បង្គោល​ចំនួន​២.៩២០​ដើម​ និង​ចាក់​លែង​កូន​ត្រី​ប្រហែល​២០៣​គីឡូក្រាម​។​ ចំពោះ​សម្ភារ​ទាំងនេះ​បាន​ ដុត​បំផ្លាញ​ចោល​នៅ​ហ្នឹង​កន្លែង​ ៕

អត្ថបទដែលជាប់ទាក់ទង