ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ដlexus បើកបុកម៉ូតូពីក្រោយ ស្លាប់បុរសម្នាក់

39

 

ភ្នំពេញ ៖ រថយន្តម៉ាក lexus បើកទៅបុកម៉ូតូពីក្រោយ បណ្តាលឲ្យបុរសម្នាក់ ប៉ើងបោកក្បាលស្លាប់ក្នុងថ្លុកឈាមឯរថយន្តបង្ក បានបន្តល្បឿនរត់គេចខ្លួនបាត់ស្រមោលកាល ពីវេលាម៉ោង១០ និង៥០ នាទីយប់ ត្រូវថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ២០១១ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះមុឹង សុគន្ធ ភេទប្រុស អាយុ៣៣ឆ្នាំ។

បើយោងតាមប្រភពព័ត៌មាន ពីពលរដ្ឋម្នាក់ដែលជិះម៉ូតូ នៅតាមក្រោយជនរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើ ជិះម៉ូតូម៉ាកហុងដាឌ្រីម សង់ ស៊េរី២០២០ ពាក់ផ្លាកលេខភ្នំពេញ 1IE-6490 ធ្វើដំណើរតាមបណ្ដោយផ្លូវ២០១១ ក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនធម្យម ខណៈពេលមេឃកំពុងតែធ្លាក់ភ្លៀង ស្របពេលនោះ ក៏មានរថយន្ដម៉ាក lexus មួយគ្រឿង​មិនចាំផ្លាកលេខ បានធ្វើដំណើរស្របទិស ទៅបុកម៉ូតូពីក្រោយពេញទំហឹង បណ្ដោលឲ្យខ្ទាតជនរងគ្រោះ បោកក្បាលនឹងថ្នល់ស្លាប់។

ក្រោយពេលកើតសមត្ថកិច្ចជំនាញចរាចរណ៍ ធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះ ទៅរក្សាទុក , សមត្ថកិច្ចកំពុងតែស្រាវជ្រាវបន្តរករថយន្តបង្ក ៕

អត្ថបទដែលជាប់ទាក់ទង