ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមប្រឹក្សាចំការមន បើកកិច្ចប្រជុំសាមញ្ញ ដោយលើកយក របៀបវារៈចំនួន៥មកពិនិត្យនិងអនុម័ត

137

ភ្នំពេញ៖នៅសាលាខណ្ឌចំការមនកាលពីព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នេះក្រុមប្រឹក្សាខណ្ឌចំការមនបានបើកកិច្ចប្រជុំសាមញ្ញលើកទី២៧ ដោយមានការចូលរួមពីសំណាក់លោកព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន និង លោកថេង សុថុល អភិបាលខណ្ឌចំការមនព្រមទាំងលោក.លោកស្រីអភិបាលរងខណ្ឌ នាយករដ្ឋបាលខណ្ឌ ការិយាល័យចំណុះសាលាខណ្ឌ លោកចៅសង្កាត់តាមបណ្ដាសង្កាត់និមួយៗផងដែរហើយកិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌនៅថ្ងៃនេះគឺដើម្បីពិនិត្យ និង អនុម័តលើរបៀបវារៈដូចខាងក្រោមនេះ៖
ទី១-ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៦
ទី២-ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២១ និងទិសដៅអនុវត្តការងារប្រចាំខែកញ្ញា ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌចំការមន
ទី៣- ពិនិត្យ និងអនុម័តសេចក្ដីព្រាង ស្ដីពីកែសម្រួលសមាសភាពគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស របស់ក្រុមប្រឹក្សាខណ្ឌចំការមន។
ទី៤-ពិនិត្យ និងអនុម័តសេចក្ដីព្រាង ស្ដីពីការកែសម្រួលសមាសភាពក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលខណ្ឌចំការមន
ទី៥-ពិនិត្យ និងអនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការ បុគ្គលិក ប្រចាំខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាលខណ្ឌចំការមន និងទី
៦-សេចក្ដីផ្សេងៗ៕

 

អត្ថបទដែលជាប់ទាក់ទង