ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម គួច ចំរើន អញ្ជើញពិនិត្យការ សាងសង់អគារ តេជោព្យាបាលអ្នកជំងឺ កូវីដ-១៩

150

 

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះ សីហនុ អញ្ជើញចុះពិនិត្យដំណើរការ សាងសង់អាគារ តេជោ ព្យាបាលអ្នកជំងឺ កូវីដ-១៩ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ស្ថិតក្នុងសង្កាត់ លេខ៤ ក្រុងព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះ សីហនុ ក៏បានធ្វើការណែនាំដល់ក្រុមការងារបច្ចេកទេសសាងសង់អគារ តេជោ ព្យាបាលអ្នកជំងឺកូវីដ-១៩ ត្រូវ យកចិត្តទុកដាក់ពន្លឿនកាសាងសង់ដោយរៀបចំឈូសឆាយដី រៀបចំប្រពន្ធ លូ ជាពិសេសយើងត្រូវធ្វើផ្លូវចាក់បេតុងនៅពីខាងមុខអគារព្យាបាល និងរៀបចំ សួនច្បារ ដាំដើមឈើ ដើម្បីឱ្យមានសោ ភ័ណភាពនៅពេលអគារសាងសង់រួច សួនច្បារ និងដើមឈើរបស់យើងវាដើរទន្ទឹមគ្នា បង្កើនបាននូវសោភ័ណភាពទាក់ទាញសម្រាប់មន្ទីរពេទ្យរបស់យើងបន្ថែមទៀត ដល់អ្នកជំងឺចូលមក សម្រាកព្យាបាល ។

បន្ទាប់មកឯកឧត្តម អភិបាលខេត្ត ក៏ បានអញ្ជើញទៅពិនិត្យមើលទីតាំងនៅជុំវិញអគារធ្វើការនៅក្នុងបរិវេណមន្ទីរពេទ្យ ព្រមទាំងធ្វើការណែនាំឱ្យក្រុមការងារធ្វើការឈូសឆាយឱ្យដីរាបស្នើ ធ្វើផ្លូវចេញចូល និងរៀបចំសួនច្បារ ដាំស្មៅ ដើម្បីធ្វើយ៉ាងណាឱ្យមន្ទីរពេទ្យបង្អែកខេត្តរបស់យើងមានភាពស្រស់ស្អាត និងមានពណ៌បៃតង ។

មកដល់ពេលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានជួយសាងសង់មន្ទីរពិសោធន៍រកមេរោគកូវីដ-១៩ កែលម្អអគារព្យាបាលអ្នកជំងឺកូវីដ និងអគារព្យាបាលជំងឺកូវីដសម្រាប់ពិរុទ្ធជន (ជនត្រូវចោទ) ក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។

សូមបញ្ជាក់ថា អគារ តេជោ សម្រាប់ព្យាបាលជំងឺកូវីដ-១៩ មានកម្ពស់មួយជាន់ មានទទឹង ៣៣ ម៉ែត្រ បណ្តោយ ៩០ម៉ែត្រ អាចដាក់គ្រែព្យាបាលអ្នកជំងឺបានចំនួន ៣៥៦គ្រែ (គ្រែមួយជាន់) ឬអាចបានចំនួន ៧១២គ្រែ (គ្រែពីរជាន់) ដំណើរការសាងសង់ប្រើប្រាស់រយៈពេលប្រមាណជា ៣ខែ ៕

អត្ថបទដែលជាប់ទាក់ទង