ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធសាលារៀនឌីជីថល “Wiki School” នៅវិទ្យាស្ថានជាតិអប់រំ

72

រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី ក្នុងពិធីចុះអនុស្សរណៈយោគយល់ (MOU) រវាងក្រុមហ៊ុន ផុស្ការ ឌីជីធល ឯ.ក និងវិទ្យាស្ថានជាតិអប់រំស្តីពី និងការបើកឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសាលារៀនតាមប្រព័ន្ធឌីជីថលWiki School Standard Edition (Annex1) License តាមរយៈប្រព័ន្ធ Zoom នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងថាគោលដៅនៃកិច្ចសហប្រតិបត្តិការ និងជំនួយក្នុងគម្រោង វិទ្យាស្ថានជាតិអប់រំ និងក្រុមហ៊ុនផលិតស្ដារ ឌីជីថល ឯ.ក គឺការលើកកម្ពស់អភិបាលកិច្ច និងការគ្រប់គ្រងតាមប្រព័ន្ធអេឡិចត្រូនិច នៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូបង្រៀន និងសាលារៀន ដែលជាការចូលរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ច និងសង្គមឌីជីថល ដោយសម្រេចការអនុវត្តសកម្មភាពដូចជា ការរក្សាទុកទិន្នន័យក្នុងម៉ាស៊ីន Server និងម៉ាស៊ីនវត្តមានឌីជីថល ចំនួន០៤ គ្រឿងដល់វិទ្យាស្ថានជាតិអប់រំ សម្រាប់រយៈពេល៧ឆ្នាំ ដោយឥតគិតថ្លៃ៕

 

អត្ថបទដែលជាប់ទាក់ទង