ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបល្បែងស៊ីសងខុសច្បាប់ ដោយឃាត់ខ្លួនអ្នកកត់ និងអ្នកចាក់ឆ្នោតវៀតណាម៥នាក់ ស្ថិតនៅចំណុចផ្ទះលេខ១០២ ភូមិ៦

99

 

ភ្នំពេញ៖ កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក បានលបឆ្មក់បង្ក្រាបឃាត់ខ្លួនអ្នកលួចកត់ និងអ្នកលួចចាក់ឆ្នោតចំនួន៥នាក់ ជាមួយវត្ថុតាងពាក់ព័ន្ធឆ្នោតវៀតណាមល្មើសច្បាប់មួយចំនួនទៀត ដែលមានទីតាំងស្ថិតនៅចំណុចផ្ទះលេខ១០២ ផ្លូវ១២២ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។ ទីតាំងបើកល្បែងស៊ីសងនោះ ត្រូវបិទចោលបណ្ដោះអាសន្ន។

ការបង្ក្រាបនេះ ក្រោយបទបញ្ជារបស់លោក ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក និងដើម្បីអនុវត្តការងារមានប្រសិទ្ធភាពចំពោះគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព កម្លាំងសមត្ថកិច្ចខណ្ឌ កម្លាំងគណៈបញ្ជការឯកភាពសង្កាត់ផ្សារដេប៉ូទី៣ និងនគរបាលប៉ុស្តិ៍ បានបើកប្រតិបត្តិការលបឆ្មក់បង្ក្រាប ទីតាំងលួចកត់ឆ្នោតវៀតណាម ល្មើសច្បាប់នេះប្រកបដោយជោគជ័យ។

លោក ទៀវ សំអឿន អនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងជាអភិបាលរងខណ្ឌ បានសម្រេចឱ្យបញ្ជូនអ្នកលួចកត់ និងអ្នកលួចចាក់ឆ្នោតទាំង៥នាក់ ជាមួយវត្ថុតាងពាក់ព័ន្ធ បន្តទៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ការតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង