ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមាគមនិស្សិតខ្មែរនៅកូរ៉េ មានទីស្នាក់ការផ្ទាល់ខ្លួននៅទីក្រុងសេអ៊ូល ក្រោយបង្កើតសមាគមបាន៨ឆ្នាំ

60

កូរ៉េ៖ ក្រោមការយកចិត្តទុកដាក់ ពីលោកទូត ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសកូរ៉េខាងត្បូង និងសហការី ទីបំផុតសមាគមនិស្សិតខ្មែរនៅកូរ៉េមានទីស្នាក់ការផ្ទាល់ខ្លួនហើយ នៅទីក្រុងសេអ៊ូល បន្ទាប់ពីបានបង្កើតសមាគមនេះអស់រយៈពេល៨ឆ្នាំ។ នេះជាសមាគមនិស្សិតកម្ពុជាទី១ នៅក្រៅប្រទេសដែលមានទីស្នាក់ការផ្ទាល់ខ្លួន។

  ពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការសមាគមនិស្សិតខ្មែរប្រចាំសាធារណរដ្ឋកូរ៉េ  បានប្រព្រឹត្តទៅនាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាព លោកទូត ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា និង លោក Yu Changhyung តំណាងសមាគម Happy Dream Association ដែលជាសប្បុរសជនឧបត្ថមដល់ការជួលអគារ នៅសង្កាត់ហាន់ណាំ ខណ្ឌយ៉ុងសាន ទីក្រុង សេអ៊ូល និងមានការចូលរួមពីមន្រ្តីទូត និងនិស្សិតចំនួនប្រមាណ២០នាក់ផងដែរ ក្រោមបរិយាកាសរីករាយ និងក្ដីរំភើប។

  ថ្លៃងក្នុងរបាយការណ៍ស្វាគមន៍នៃពិធីសម្ពោធ លោកស្រី តូច ពិសី ប្រធានសមាគមនិស្សិតកម្ពុជាអាណត្តិទី៨ បានលើកឡើងថានេះជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត និងជាព្រឹត្តិការណ៍សឹងតែពុំនឹងស្មានដល់សម្រាប់ក្រុមប្រឹក្សាភិបាលសមាគមគ្រប់ៗអាណត្តិកន្លងមក

   លោកទូតក៏បានផ្តាំផ្ញើប្អូនៗនិស្សិត សូមប្រើប្រាស់ទីតាំងនេះប្រកបដោយគុណភាព និងគុណតម្លៃ ហើយសង្ឃឹមថាទីស្នាក់ការនេះនឹងជាកន្លែងផ្លាស់ប្តូរចំណេះដឹង បទពិសោធ និងជួយដោះស្រាយបញ្ហានានារបស់ប្អូនៗនិស្សិតក្នុងកំឡុងពេលសិក្សានៅកូរ៉េ៕

 

អត្ថបទដែលជាប់ទាក់ទង