ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌប្រជុំ ពង្រឹងបន្ថែម នូវតួនាទីភារកិច្ច របស់មន្ត្រីរាជការក្នុងរដ្ឋបាលខណ្ឌ ដើម្បីងាយស្រួលផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយទាន់ពេលវេលា

135

 

ភ្នំពេញ៖លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជយ័ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធ Zoom Meeting ជាមួយមន្ត្រីក្រោមឱវាទក្នុងគោលបំណងពង្រឹងបន្ថែមនូវតួនាទីភារកិច្ចរបស់មន្ត្រីរាជការក្នុងរដ្ឋបាលខណ្ឌ ដើម្បីផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយទាន់ពេលវេលា ក្នុងឆ្នាំ២០២១។
ក្នុងកិច្ចប្រជុំនោះដែរលោកអភិបាល បានសំណូមពរដល់មន្ត្រីទាំងអស់ គោរពអោយបាននូវបទបញ្ជាផ្ទៃក្នុងក្រមសិលធម៌ ឯកសណ្ឋាន ពេលវេលាបំពេញការងារ និងចូលរួមការពារខ្លួនពីជំងឺកូវីដ-១៩ (៣ការពារ ៣កុំ និង២ចូលរួម) ដែលកំពុង
រីករាលដាល តម្រូវឲ្យពាក់ម៉ាស់ លាងដៃនឹងអាល់កុលជាប្រចាំ គ្រប់មន្ត្រីទាំងអស់តម្រូវឲ្យយកសំណាករៀងរាល់២សប្តាហ៍ម្តង៕

 

អត្ថបទដែលជាប់ទាក់ទង