អភិបាលខណ្ឌពោធិសែនជ័យ ដឹកនាំកំលាំងជំនាញ ដាក់គ្រឿងចក្រ និងរថយន្តបូមលូបើកផ្លូវទឹកតាមប្រឡាយមេក្រោយភ្លៀងមួយមេធំពីយប់
ភ្នំពេញ៖ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោក ប៉ាង លីដា អភិបាលរងខណ្ឌ កាលពីថ្ងៃទី៣១ សីហា ២០២១ បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ ចុះត្រួតពិនិត្យមើល ស្ថានភាពទឹក តាមលូ និងប្រឡាយមេ ក្នុងភូមិសាស្ត្រ ខណ្ឌពោធិ៍សែនជ័យក្រោយភ្លៀងធំដើម្បីរកវិធីបើកផ្លូវទឹកកុំឱ្យលិចលង់នៅពេលខាងមុខ។
ការចុះពិនិត្យខាងលើមានទី១ ផ្លូវទឹកនៅសង្កាត់កាកាបទី១ ប្រឡាយមេអមផ្លូវរថភ្លើង និងលូ ក្នុងភូមិប៉ប្រកខាងជើង និងដាក់គ្រឿងចក្រ និងរថយន្តបូមលូរបស់សាសាក្រុង ដើម្បីស្ដាសំរាម ដែលកកស្ទះតាមមាត់លូនឹងប្រឡាយ ។
ទី២ ប្រឡាយមេទួលពង្រ និងប្រឡាយបារាំង ក្នុងសង្កាត់ចោមចៅទី១ ទី៣ ប្រឡាយមេ ក្នុងសង្កាត់ចោមចៅទី២ដែលសាលារាជធានីភ្នំពេញស្ដារហើយ៩០ភាគរយអាចនាំទឹកចុះបឹងស្តុកទឹក៕