ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌទួលគោកថ្មីជួប សំណេះសំណាល និងលើកទឹកចិត្តដល់កង កម្លាំងនៃមូលដ្ឋាន កងរាជអាវុធហត្ថ ខណ្ឌទួលគោក

93

ភ្នំពេញ៖នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ លោកជា ពិសី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក និងជាអភិបាលខណ្ឌ បានដឹកនាំ លោក លោកស្រី អភិបាលរងនាយក-នាយករងរដ្ឋបាល និងមន្ត្រីអមដំណើរ ចុះជួបសំណេះសំណាលជាមួយ កងកម្លាំងនៃមូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌទួលគោក។
នាឱកាសសំណេះសំណាលខាងលើនេះ លោកអភិបាលខណ្ឌ បានផ្ដល់ការណែនាំដល់ កងកម្លាំងនគរបាលទាំងអស់ ត្រូវតែយកចិត្តទុកដាក់ អនុវត្តតួនាទី និងភារកិច្ច បំរើ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ត្រូវតែពង្រឹងកិច្ចការងារទប់ស្កាត់ជម្ងឺកូវីដ១៩ , ពង្រឹងការអនុវត្តគោលនយោបាយ ភូមិ-សង្កាត់មានសុវត្ថិភាព ដែលដាក់ចេញដោយ រាជរដ្ឋាភិបាល ស្ដីអំពី ការថែរក្សា ការពារ សន្តិសុខ សណ្ដាប់ធ្នាប់ និងស្ថិរភាពក្នុងមូលដ្ឋានអោយបានល្អប្រសើរ និងការផ្ដល់សេវាល្អជូនដល់ប្រជាពលរដ្ឋ។
លោកអភិបាលខណ្ឌ បានបន្តទៀតថា កងកម្លាំងទាំងអស់ ត្រូវតែប្រកាន់ខ្ជាប់ខ្ជួននូវ ស្មារតីសាមគ្គីភាពផ្ទៃក្នុងជាថ្លុងមួយដ៏រឹងមាំ យកអស់កម្លាំងកាយចិត្ត ខិតខំបំរើ រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាក្រកម្ពុជា ប្រកបដោយភក្ដីភាពបំផុត ឥតងាករេរ និងបំរើប្រជាពលរដ្ឋប្រកបដោយភាពស្មោះត្រង់ ហើយត្រូវតែចាត់ទុកផលប្រយោជន៍ជាតិជាធំ និងចាត់ទុកប្រជាពលរដ្ឋជាម្ចាស់ លើសពីនេះទៅទៀត កងកម្លាំងទាំងអស់ ត្រូវតែរួបរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ជាមួយ រាជរដ្ឋាភិបាល ជាពិសេស ត្រូវតែប្រឆាំងដាច់ខាតនឹង ក្រុមឧទ្ទាមក្រៅច្បាប់ ដែលមានបំណងទុច្ចរិតចង់បំផ្លិចបំផ្លាញ សន្តិភាព ការអភិវឌ្ឍ និងភាពសុខដុមរមនា របស់ ជាតិ និងប្រជាជន និងបន្តការពារដាច់ខាតរាជរដ្ឋាភិបាល ដែលប្រសូត្រឡើងដោយ ការបោះឆ្នោតស្របច្បាប់ ដែលមាន សម្ដេចតេជោ ជាប្រមុខដឹកនាំ។
ជាមួយគ្នានោះអភិបាលខណ្ឌ បានឧបត្ថម្ភថវិកាលើកទឹកចិត្តដល់ មូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌទួលគោក ចំនួន ១,០០០,០០០ រៀល ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង