ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងពលតូចថ្មើរជើងលេខ៥១ ត្រៀមកម្លាំង មធ្យោបាយ សំភារៈ សម្រាប់អន្តរាគមន៍ ជួយសង្រ្គោះប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់

87

នៅថ្ងៃទី០១​ ខែកញ្ញា​ ឆ្នាំ២០២១​ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំមេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានត្រៀមកម្លាំងអន្តរាគមន៍ មធ្យោបាយ សម្ភារដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋដែលរង គ្រោះដោយទឹកជំនន់ក្នុងរដូវវស្សានេះ ។ អង្គភាពវរសេនតូចថ្មើរជើងលេខ ៥១៣ ចំណុះកងពលតូចថ្មើជើងលេខ ៥១ ជាកម្លាំងត្រៀមអន្តរាគមន៍ ដែលបានដឹកនាំដោយ លោកវរសេនីយ៍ទោ​ យូ​ សុគន្ធភក្តី​ មេបញ្ជាការ​ វរសេនាតូចលេខ ៥១៣ បានចុះត្រួតពិនិត្យកម្លាំងមធ្យោបាយ សម្ភារៈ ដេីម្បីជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់​ ឫគ្រោះមហន្តរាយផ្សេងៗ​បានទាន់ពេលវេលា។

សួមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ​គឺជាខេត្តមួយដែលតែងតែរងគ្រោះ ដោយគ្រោះធម្មជាតិផ្សេងៗជារៀងរាល់ឆ្នាំ​ ។ នៅរដូវ វស្សាទឹកជំនន់តែងតែជន់លិច​នៅតំបន់មួយចំនួន និងរដូវប្រាំង​ ក្តៅ​ខ្លាំង ខ្យល់កន្រ្តាក់ថែមទៀត។
លោកមេបញ្ជាការកងពលតូចថ្មើរជើងលេខ ៥១ បានបញ្ជាក់អោយដឹងថា : ទោះបីកម្លាំងមួយចំនួនរបស់កងពលកំពុងបំពេញប្រតិបត្តិការ នៅតាមបន្ទាត់ព្រំដែន និងចុះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដូសទី១ ជូនប្រជាពលរដ្ឋដែលនៅសេស សល់ដើម្បីបិទបញ្ចប់យុទ្ធនាការក៏ដោយក៏កងពលថ្មើរជើងលេខ ៥១ បានត្រៀមអន្តរាគមន៍ក្នុងទីតាំង គឺត្រៀម២៤ លើ២៤ ម៉ោង គ្រប់បណ្តាគោលដៅឈរជើងសម្រាប់ ជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗផងដែរ ដើម្បីឆ្លេីយតបទៅនឹងសំណូមពរពីអាជ្ញាធរក្នុងមូលដ្ឋាន​ឱ្យបានទាន់ពេលវេលា។

អត្ថបទដែលជាប់ទាក់ទង