ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាក់វ៉ាក់សាំង ដល់កីឡាករ កីឡាការិនី និងក្រុមសិល្បៈ ត្រៀមទទួលទង់ស៊ីហ្គេមនៅវៀតណាម

83

ភ្នំពេញ៖ការចាក់វ៉ាក់សាំងការពារកូវីដ ១៩ដូសទី៣ប្រភេទ Astra Zenecaជូនដល់ថ្នាក់ដឹកនាំមន្ត្រីកីឡា គ្រូបង្វឹកកីឡាករ កីឡាការិនី
រួមនឹងក្រុមការងារនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចំនួន៦៧៣នាក់ដែលត្រៀមចូលរួមសំដែងក្នុងពិធីទទួលទង់ស៊ីហ្គេមនៅវៀតណាមនា
ឆ្នាំ២០២២បានចាប់ផ្ដើមនៅថ្ងៃទី១កញ្ញាម្សិលម៉ិញនេះនាពហុកីឡដ្ឋានជាតិមរតកតេជោ ។
ការចាក់វ៉ាក់សាំងនេះធ្វើឡើងក្រោមកិច្ចសហប្រតិបត្តការរវាងគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣(CAMSOC) ជាមួយនឹង
ក្រុមការងារចាក់វ៉ាក់សាំងនៃក្រសួងការពារជាតិ ។
ថ្នាក់ដឹកនាំមន្ត្រី កីឡាករ កីឡាការិនីដែលបានទទួលការចាក់វ៉ាក់សាំងដូសទី៣ ឬ ដូសជម្រុញនេះមកពី៣៧សហព័ន្ធកីឡាជាតិ
ដែលមានចំនួន៥៤៩នាក់។ក្រុមការងារនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានចំនួនមានចំនួន៧២នាក់និងបុគ្គលិកប្រចាំការនៅពហុកីឡដ្ឋានជាតិមរតកតេជោចំនួន៥២នាក់សរុបមានចំនួន៦៧៣នាក់ ។
ការចាក់វ៉ាក់សាំដូសទី៣សម្រាប់កីឡាករ កីឡាការិនីនៅមិនទាន់បញ្ចប់នៅឡើយទេពិសេសកីឡាករ កីឡាការិនីជម្រើសជាតិថ្នាល
ដែលមានអាយុពី១២ដល់ក្រោម១៨ឆ្នាំ ដែលទើបតែនឹងបញ្ចប់ការចាក់ដូសទី២កាលពីថ្ងៃទី៣០សីហាកន្លងមកនេះ ៕

អត្ថបទដែលជាប់ទាក់ទង