ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃ ខុសលក្ខណៈបច្ចេកទេសខេត្តព្រះវិហារឃាត់រថយន្តបាន៣២គ្រឿង រកឃើញរថយន្តល្មើសជាង២០គ្រឿង

98
ខេត្តព្រះវិហារ៖ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃ ខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារ កាលពីថ្ងៃ អង្គារ ០២រោច ខែ ស្រាពណ៌ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៨
នេះ បានចុះត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដោយបានរកឃើញរថយន្តល្មើសនិងគ្មានឯកសារជាច្រើនគ្រឿង ដើម្បីកាត់ទ្រុងចេញនិងផាកពិន័យទៅតាមច្បាប់។
     លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានអោយដឹងថា នៅថ្ងៃ អង្គារ ០២រោច ខែ ស្រាពណ៌ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៨ ក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារ បានធ្វើការ ត្រួតពិនិត្យយានយន្ត បានសរុបចំនួន ៣២ គ្រឿង ក្នុងនោះ មានរថយន្ត ត្រឹមត្រូវចំនួន ០៧ គ្រឿង រក្សាទុកត្រៀមកាត់ចំនួន ០១គ្រឿង សំពីងសំពោងចំនួន០៤គ្រឿងខ្វះឯកសារចំនួន០៩គ្រឿង ឯកសារក្លែងក្លាយ ចំនួន០២គ្រឿង ដោះរានខាងក្រោយ ចំនួន០៤គ្រឿងគ្មានបណ្ណបើកបរ ចំនួន០២នាក់ បណ្ណបើកបរក្លែងក្លាយចំនួន០១នាក់គ្មានផ្លាកលេខចំនួន ០២ គ្រឿង ។

 គួររំលឹកថា កាលពីថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដែរអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀតតភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ សម្តេចតេជោ ហ៊ុន សែនបានដាក់ឱសានវាទ ចាប់ពីម៉ោង០០យប់ថ្ងៃទី៩កុម្ភៈ តទៅ គ្មានវត្តមានឡាន តទ្រុង លើដងផ្លូវទៀតឡើយ។ បើមាននៅតំបន់ណា ភូមិសាស្ត្រណា ចៅហ្វាយខេត្ត និងក្រុងនោះ ជាអ្នកទទួលខុសត្រូវ។ បើនរណាមកតវ៉ាឬអ្នកកាង ទោះជាឋានៈណាក៏ដោយ ក៏ធ្លាក់បុណ្យស័ក្តិទាំងអស់ និងបញ្ចូលព្រៃសតែម្តង៕

អត្ថបទដែលជាប់ទាក់ទង