ក្រសួងសុខាភិបាល រកឃើញអ្នកជំងឺកូវីដ-១៩ ថ្មី ចំនួន ៤១៦នាក់, ករណីជាសះស្បើយ ចំនួន ៣៨៦នាក់ និងករណី ស្លាប់ ចំនួន ១២នាក់
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ ប្រកាសរកឃើញអ្នកកើតជំងឺកូវីដ-១៩ ថ្មី ចំនួន ៤១៦នាក់, ករណីជាសះស្បើយ ចំនួន៣៨៦នាក់, និងករណី ស្លាប់ ចំនួន ១២នាក់ និងមានករណីនាំចូលពីក្រៅប្រទេសចំនួន ១១២នាក់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា មាន៖ ករណីឆ្លងសរុប៖ ៩៣,៩២៦នាក់, ជាសះស្បើយសរុប៖ ៨៩,៥០០នាក់, ករណីស្លាប់សរុប៖ ១,៩២៨នាក់, និងករណីនាំចូលពីក្រៅប្រទេសសរុបៈ១៥,៣៤៤នាក់ ៕