រាជរដ្ឋាភិបាល ច្រានចោលសំណើរបស់ក្រុមហ៊ុនសំណង់ «ឈ្នះ ឈ្នះ»សុំទិញដីរដ្ឋ ១ពាន់ហិកតា នៅខេត្តកណ្ដាល និងបញ្ជាឱ្យទុកបឹងនេះ ដើម្បីជាប្រយោជន៍សាធារណៈ
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចទាត់ចោលសំណើរបស់ក្រុមហ៊ុនសំណង់ «ឈ្នះ ឈ្នះ» តាមរយៈក្រសួងកសិកម្ម និងរដ្ឋបាលខេត្តកណ្តាល ដែលចង់ទិញដីបឹងជាង ១ពាន់ហិកតា នៅក្នុងឃុំបារុង ស្រុកល្វាឯម ខេត្តកណ្តាល ដើម្បីអភិវឌ្ឍជាទីក្រុងរណបបែបទំនើប និងហេដ្ឋរចនាសម្ព័ន្ធសំខាន់ៗ។ យោងតាមសំណើរបស់សម្ដេចតេជោ ហ៊ុន សែន គឺទុកដីបឹងជាង ១ពាន់ហិកតា ដើម្បីជាប្រយោជន៍សាធារណៈ៕